ឆ្នាំជូត ការងារ គ្រប់យ៉ាងប្រព្រឹត្តទៅតាមបំណង។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ, រងសម្ពាធអំពីលុយកាក់។ មនោសញ្ចេតនា ក៏ដូចជាលុយកាក់ដែរ រឿងមនោសញ្ចេតនារបស់អ្នកថ្ងៃនេះក៏ប្រែប្រួលអាក្រក់ គួរមានជំនឿចំពោះគូស្នេហ៍៕
ឆ្នាំឆ្លូវ ៖ ការងារ ដោយសារសភាពផ្លូវចិត្តមិនបានល្អ ហេតុនេះឥទ្ធិពលដល់ប្រសិទ្ធភាពការងារ។ លុយកាក់ ថ្ងៃនេះមិនអំណោយផលល្អសម្រាប់ការបញ្ចេញទុនរកស៊ី។ មនោសញ្ចេតនា អ្នកគួរចេញក្រៅមានទំនាក់ទំនងឲ្យបានច្រើនទើបសង្ឃឹមរកឃើញដៃគូសក្តិសមសម្រាប់ខ្លួន។
ឆ្នាំខាល ៖ ការងារ ធ្វើអ្វីត្រូវប្រយ័ត្នប្រយែង បញ្ចៀសមានកំហុសឲ្យគេចាប់ថ្នាក់បាន។ លុយកាក់ ស្ថិរភាព ពុំមានបញ្ហាអ្វីគួរឲ្យបារម្ភ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល។
ឆ្នាំថោះ ៖ ការងារជួបរឿងរំខានច្រើនក្នុងការងារ។ លុយកាក់ មានខ្ទង់ចំណាយពាក់ព័ន្ធដល់សុខភាពមនុស្សក្នុងគ្រួសារ។ មនោសញ្ចេតនា ជាថ្ងៃដ៏សមស្របសម្រាប់ការបង្ហាញទឹកចិត្តចំពោះមនុស្សដែលខ្លួនលបស្រឡាញ់។
ឆ្នាំរោង ៖ ការងារ អំណោយផលល្អ កើតមានឱកាសសហការរកស៊ីច្រើន។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុប្រែប្រួលសកម្ម មានអ្នកជួយទំនុកបម្រុងលុយកាក់ ។ មនោសញ្ចេតនា មិនល្អប្រសើរ គួរលៃពេលវេលាសម្រាប់គូស្នេហ៍ឲ្យបានច្រើនជាងមុន។
ឆ្នាំម្សាញ់ ៖ ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំមានរឿងអ្វីខុសប្រក្រតី លុយកាក់ពុំមានចំណូលបន្ថែមដូចការប្រាថ្នាចង់បានរបស់អ្នក។ មនោសញ្ចេតនាមិនល្អប្រសើរ កុំបង្កើតថែមភាពមួរម៉ៅដាក់គ្នានាំឲ្យឈានទៅប្រេះឆា។
ឆ្នាំមមី ៖ ការងារ ត្រូវនឹងនរប្រឈមមុខដោះស្រាយ រាល់បញ្ហាកើតមានក្នុងការងារ មិនត្រូវរត់គេចពីការពិតចំពោះមុខ។ លុយកាក់ ទោះបីថ្ងៃនេះមានត្រូវចំណាយលុយកាក់ខ្លះៗដោយមិនដឹងមុន តែហិរញ្ញវត្ថុរបស់អ្នកនៅតែស្ថិរភាព។ មនោសញ្ចេតនា ប្រយ័ត្នសម្តីសម្តៅជាមួយគូស្នេហ៍ ត្រូវចៀសវាងធ្វើឲ្យរបួសផ្លូវចិត្តគេ។
ឆ្នាំមមែ ៖ ការងារជួបឧបសគ្គច្រើន ត្រូវនឹងនរដោះស្រាយ។ លុយកាក់ ថ្ងៃនេះត្រូវប្រយ័ត្នបាត់របស់របរ លុយកាក់។ មនោសញ្ចេតនា កើតមានទំនាស់ ការឈ្លោះប្រកែកគ្នាយ៉ាងតានតឹង។
ឆ្នាំវក ៖ ការងារ ទោះបីមានមនុស្សចង់ប៉ែងជើងអ្នក តែគ្រប់យ៉ាងអ្នកនៅតែអាចដោះស្រាយបានយ៉ាងរលូន។ លុយកាក់ ត្រូវរក្សាកាបូបប្រាក់ឲ្យជាប់និងមិនត្រូវចាយវាយខ្ជះខ្ជាយ។ មនោសញ្ចេតនា មានឱកាសរកឃើញគូស្នេហ៍។
ឆ្នាំរកា ៖ ការងារ ប្រព្រឹត្តទៅត្រូវតាមគម្រោងការ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា ពុំមានអ្វីគួរឲ្យខ្វាយខ្វល់។ មនោសញ្ចេតនា គួរមានការទុកចិត្តទៅវិញទៅមកក្នុងរឿងមនោសញ្ចេតនា មិនត្រូវស្តាប់ពាក្យចចាមអារ៉ាមពីក្រៅ។
ឆ្នាំចរ ៖ ការងារ ត្រូវសម្តែងភាពស្មោះត្រង់ចំពោះមនុស្សជុំវិញខ្លួនដើម្បីឲ្យការងាររបស់អ្នករីកចម្រើនទៅមុខ។ លុយកាក់ ចេះក្តាប់ឱកាសល្អចំពោះមុខ។ គួរបើកចិត្តឲ្យទូលាយកុំហួងហែងចំពោះគូស្នេហ៍ ទើបស្នេហាអ្នកទាំង២ មិនល្អក់កករ។
ឆ្នាំកុរ ៖ ការងារ ប្រយ័ត្នមានអ្នកចង់រុកកួនអ្នកពីក្រោយខ្នង។ លុយកាក់ ស្ថិរភាព ចំណូលមានជាទៀងទាត់ ។ មនោសញ្ចេតនា កុំយករឿងមិនសប្បាយចិត្តពីក្រៅមកឲ្យប៉ះពាល់ដល់មនោសញ្ចេតនាអ្នកនិងគូស្នេហ៍៕