Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង Lee Myung-bak អាច​នឹង​ត្រូវ​ចាប់ខ្លួន​

spot_img

បណ្តា​អយ្យការ​កូរ៉េខាងត្បូង កំពុង​ស្វែងរក​វិធី​ចាប់ខ្លួន​អតីត​ប្រជាធិបតី Lee ក្រោម​បទ​ចោទប្រកាន់​ពុករលួយ​ថា ត្រូវបាន​ទទួល​សំណូក​ដល់​ទៅ ១០​លាន​ដុល្លារ​។​

​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង Lee Myung-bak

​ការិយាល័យ​អយ្យការ​នៃ​សង្កាត់​កណ្តាល​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃ​ម្សិលមិញ​នេះ បាន​អំពាវ​ដល់​តុលា​ការឲ្យចេញ​ដី​ការចាប់ខ្លួន​លោក Lee ដោយ​សំអាង​ហេតុផល​ថា លោក​អាច​បំផ្លាញ​ភស្តុតាង​ចោល -​នេះ​បើ​តាម Korea Times ។​

​លោក Lee ធ្លាប់​កាន់​មុខតំណែង​ជា​ប្រធានាធិបតី​ក្នុង​អណត្តិ​៥​ឆ្នាំ រហូតទល់​ដើមឆ្នាំ ២០១៣​។ កាលពី​សប្តាហ៍​មុន លោក​ត្រូវបាន​បណ្តា​អយ្យការ​កោះហៅ​មក​សួរចម្លើយ​។​

​បណ្តា​អយ្យការ​បាន​ចោទប្រកាន់ថា លោក​បាន​ទទួល​សំណូក​សរុប​ដល់​ទៅ ១០​លាន​ដុល្លារ ពី​ស្ថាប័ន​ចារ​កម្ម បណ្តា​ក្រុមហ៊ុន​ធំៗ និង​អតីត​តំណាងរាស្ត្រ​ម្នាក់​។ ពួកគេ​ក៏​បាន​លើកឡើង​ថា លោក Lee ប្រើប្រាស់​ផលិតករ​គ្រឿង​រថយន្ត​ម្នាក់​ធ្វើ​ជា​ខ្សែរយៈ​កសាង​កេស​ខ្មៅ ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ ២៨ លាន​ដុល្លារ​។ ប៉ុន្តែ​លោក Lee បាន​បដិសេធ​ចោល​រាល់​ការចោទប្រកាន់​ទាំងនោះ​។​

​តុលាការ​អាច​នឹង​ចេញ​សាលក្រម​ចំពោះ​សំណូមពរ​ខាង​លើ​របស់​អយ្យការ​នៅ​យប់​ថ្ងៃទី ២១ ខែ​មីនា​។ មុន​នោះ​ដែរ​អ្នកស្រី Park Geun-hye ជា​អ្នក​បន្តវេន​លោក Lee ត្រូវបាន​ដកហូត​តំណែង​និង​ឃុំខ្លួន​ក្នុង​ពន្ធ​ធនាគារ​តាំងពី​ឆ្នាំ​ទៅ​មិញ​ក្នុង​រឿងអាស្រូវ​ពុករលួយ​ច្រើនយ៉ាង​។ បណ្តា​អយ្យការ​កាលពី​ខែ​មុន​បាន​ផ្តើម​សំណើរ​ដាក់​ពន្ធ​ធនាគារ ៣០ ឆ្នាំ ចំពោះ​អ្នកស្រី Park -​ប្រធានាធិបតី​ស្រី​ដំបូង​របស់​កូរ៉េ​ខាងត្បូង​៕ សូ​យ​ន​

spot_img
×