Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​ស៊ុយអែត ប្រកាស​លទ្ធផល​ការងារ​ជាមួយ​កូរ៉េ​ខាងជើង​

spot_img

ប្រមុខ​ការទូត Margot Wallström បាន​ប្រកាស​ប្រាប់​សមាស​ភាគី​កូរ៉េ​ខាងត្បូង Kang Kyung-wha អំពី​លទ្ធផល​នៃ​ការជួបប្រជុំ​ថ្មីៗ​កន្លងមកនេះ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរ​ទស​កូរ៉េខាងជើង Ri Yong-ho នៅ​រដ្ឋធានី Stockholm ប្រទេស​ស៊ុយអែត​។​

​ប្រមុខ​ការទូត Margot Wallström

​ដកស្រង់​របាយការណ៍​ចុះ​ផ្សាយ​ថ្ងៃ​ទី ៩ ខែ​មីនា របស់​ក្រសួងការបរទេស​កូរ៉េខាងត្បូង​ឲ្យដឹងថា ប្រមុខ​ការទូត Wallström បាន​សង្កត់ធ្ងន់​ពី​ខ្លឹមសារ​ស្នូល​រវាង​អ្នកស្រី​ជា​មួយ​ប្រមុខ​ការទូត​កូរ៉េខាងជើង សំខាន់​ប្រមូលផ្តុំ​ទៅលើ​ស្ថានការណ៍​សន្តិសុខ​ឧបទ្វីប​កូរ៉េ ហើយក៏​ជា​បញ្ហា​ស្នូល​ក្នុង​កម្មវិធី​ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​។​

​ប្រមុខ​ការទូត​កូរ៉េខាងត្បូង​និង​ស៊ុយអែត បាន​ចែករំលែក​ទស្សនៈ​ថា ៖ ស្ថានការណ៍​បច្ចុប្បន្នកំពុង​ប្រែប្រួល​យ៉ាង​លឿន​ក្នុង​រយៈពេល​ខ្លី​លើ​ឧបទ្វីប​កូរ៉េ ក្នុងនោះ​មាន​ទាំង​បទ​កំណត់​ស្តីពី​ការរៀបចំ​ជំនួប​កំពូល​រវាង​កូរ៉េ​ទាំង​២ និង​ជំនួប​កំពូល​អាមេរិក​កូរ៉េខាងជើង​។ ទាំងនោះ​គឺជា​របត់​មាន​លក្ខណៈ​ឈាន​ឆ្ពោះ​ទៅ​ការដោះស្រាយ​ដល់​ឫសគល់​អំពី​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ការនាំមក​នូវ​ខឿន​សន្តិភាព​យូរអង្វែង​។​

​ក្រៅពី​នោះ​ប្រមុខ​ការទូត Wallström ក៏​បាន​សម្តែង​ពី​បំណង​បន្ត​ដើរតួនាទី​ស្ថាបនា​យ៉ាង​សកម្ម​ក្នុង​កិច្ចធានា​សន្តិភាព​និង​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​។​

​ស៊ុយអែត ជា​ប្រទេស​មួយ​ដែលមាន​ចំណងទាក់ទង​យូរអង្វែង​មកហើយ​ជាមួយ​កូរ៉េ​ខាងជើង​។ ប្រទេស​នេះ​បាន​បើក​ស្ថានទូត​នៅ​ក្រុង​ព្យុងយ៉ាង​នៅ​ឆ្នាំ ១៩៧៥ ហើយក៏​ជា​ស្ថាប័ន​ការទូត​ដំបូងបង្អស់​របស់​ប្រទេស​លោកខាងលិច​មួយ​ប្រចាំ​កូរ៉េខាងជើង​។​

​កូរ៉េខាងជើង​ក៏​ត្រូវបាន​ចាត់ទុក​ជា​តំណាង​ដល់​បណ្តា​ផលប្រយោជន៍​របស់​អាមេរិក កាណាដា និង​អូស្ត្រាលី នៅ​កូរ៉េ​ខាងជើង ហើយ​តែង​ត្រូវបាន​ចាត់ទុក​ជា​ខ្សែរយៈ​ទាក់ទង​ក្រៅ​ផ្លូវការ​រវាង​អាមេរិក​និង​កូរ៉េខាងជើង​។​

spot_img
×