Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសនូវែលសេឡង់ ក្លាយ​ជា​ទិស​ដៅ​សិក្សា​ដ៏​ពេញ​និយម​មួយ​ សម្រាប់សិស្សនិស្សិត នៅប្រទេសកម្ពុជា

spot_img

ភ្នំពេញ ៖ ស្ថាប័នអប់រំ ១៤ មកពីប្រទេសនូវែលសេឡង់នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីចូលរួមពិព័រណ៍ពីការសិក្សានៅនូវែល សេឡង់រៀបចំជាលើកទី៦ ដោយស្ថាប័ន IDP Education នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញខាង មុខ នេះ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៤ល្ងាច។ ការចូលរួមពិព័រណ៍នេះមិនមានការគិតថ្លៃឡើយនេះ បើយោងតាមសេចក្តី ប្រកាស ព័ត៌មាន ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៨។

ពិព័រណ៍ពីការសិក្សានៅនូវែលសេឡង់នេះផ្តល់ជាវេទិកាដ៏ល្អបំផុតសម្រាប់ សិស្សនិស្សិត និង អាណាព្យាបាល ធ្វើការជួបផ្ទាល់ជា មួយសាលា សាកលវិទ្យាល័យ និង ស្ថាប័នអប់រំល្បីៗមកពី ទូទាំងប្រទេសនូវែលសេឡង់ចាប់ពីថ្នាក់ វិទ្យាល័យ ថ្នាក់បចេ្ចកទេស ឧត្តមសិក្សា និង ថ្នាក់ក្រោយឧត្តមសិក្សាផងដែរ។ ស្ថាប័នអប់រំ របស់ប្រទេសនូវែលសេឡង់ទាំងនេះនឹង ធ្វើការណែនាំអំពីជម្រើស សិក្សានិងស្វែងយល់អំពីលទ្ធផលកម្មវិធីដែលរួមបញ្ចូលទាំងជម្រើសអាជីពបន្ទាប់ពីបញ្ចប់ការសិក្សា។ បន្ថែមពីនេះទៀត សិស្ស និស្សិតអាចស្វែងយល់ តម្រូវការចុះឈ្មោះចូលរៀន ព័ត៌មានអំពីអាហារូបករណ៍និងការដាក់ពាក្យសុំទិដ្ឋាការទៅប្រទេស នូវែល សេឡង់។

អគ្គនាយកប្រចាំប្រទេសកម្ពុជារបស់ស្ថាប័ន IDP/ACE លោក ម៉ៅ ស្រេង បានមានប្រសាសន៍ថា៖ “ពិព័រណ៍ពីការសិក្សានៅ នូវែលសេឡង់នេះ​​គឺជាវេទិកាដ៏ល្អមួយសម្រាប់និស្សិតកម្ពុជាពិចារណាការសិក្សានៅបរទេស។សិស្សនិស្សិតកម្ពុជា​កាន់តែ​ច្រើន​ឡើងៗ កំពុងទទួលស្គាល់តម្លៃនៃការសិក្សានៅបរទេសដើម្បីផ្តល់នូវអត្ថប្រយោជន៍ប្រកួតប្រជែងក្នុងអាជីពការងារ របស់ពួកគេ​ហើយនៅពេលដែលប្រទេសកម្ពុជាបន្តអភិវឌ្ឍសេដ្ឋកិច្ចនិងធ្វើសមាហរណកម្មកាន់តែច្រើនជាមួយអាស៊ានការទទួលបានការអប់រំលំដាប់ពិភពលោកពីប្រទេសនូវែលសេឡង់អាចជាទ្រព្យដ៏មានសារសំខាន់មួយសម្រាប់សិស្សនិសិ្សតកម្ពុជាក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ‍”។

មន្រ្តីមណ្ឌលប្រឡង IELTS ប្រចាំប្រទេសកម្ពុជា ក៏នឹងត្រៀមខ្លួនផ្តល់ប្រឹក្សាពីការចុះឈ្មោះប្រឡង និងការត្រៀមប្រឡង IELTS។ ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏នឹងមានវត្តមានក្នុងកម្មវិធីនេះ ដើម្បីផ្តល់នូវព័ត៌មានទាក់ទង​នឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌតម្រូវរបស់ស្ថាប័នអប់រំនូវែលសេឡង់។

ប្រធានផ្នែកទំនាក់ទំនងសិស្ស និស្សិតទៅសិក្សានៅក្រៅប្រទេស លោក ឈាង វ៉ាន់តាក់ បានមានប្រសាសន៍ថា៖ “យើងផ្តល់​ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាកម្មដ៏ល្អបំផុតសម្រាប់ សិស្សនិស្សិត និង អាណាព្យាបាល”។

លោកបានមានប្រសាសន៍បន្ថែមថា ៖ “គ្រឹះស្ថានអប់រំលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសនូវែលសេឡង់ ដែល​ត្រូវបាន​គេ​ទទួលស្គាល់ជាអន្តរជាតិ ហើយមានកេរ្តិ៍ឈ្មោះថាជាប្រទេសដែលសុវត្ថិភាពក្នុងការស់នៅនិងមានបរិយាកាស​សិក្សាល្អជា​មួយ​វប្បធម៌ចម្រុះ​ជាជម្រើសដ៏ល្អក្នុងការសិក្សាសម្រាប់សិស្សនិស្សិត។ សិស្សនិស្សិតអាចធ្វើការក្រៅម៉ោងខណៈពេលដែលសិក្សា​នៅប្រទេស​នូវែលសេឡង់” ។ប្រទេសនូវែលសេឡង់ត្រូវបានក្លាយជាគោលដៅដ៏ពេញនិយមមួយ​សម្រាប់សិស្សនិស្សិត​កម្ពុជា​ដើម្បីបន្តការសិក្សាជារៀងរាល់ឆ្នាំ។

ស្ថាប័ន IDP Education មានបទពិសោធន៍ជាង ៤៩ ឆ្នាំដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិតទៅសិក្សានៅឯបរទេស។ IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោក​ដែលបានផ្តល់ជូនសេវាកម្មសិស្សនិស្សិត​អន្តរជាតិក្នុងការចុះឈ្មោះ​ចូល​រៀននៅប្រទេសនូវែលសេឡង់ដែលមានការិយាល័យសិស្សនិស្សិតជាង ១០០ នៅក្នុងប្រទេសជាង ៣២ ទូទាំងពិភពលោក​ហើយ​បានជួយសិស្សកម្ពុជាឲ្យទៅសិក្សានៅប្រទេសនូវែលសេឡង់ចាប់ពីឆ្នាំ ២០០៩។ ស្ថាប័ន IDP Education ក៏ជួយសិស្សនិស្សិត​ឱ្យទៅ​សិក្សានៅប្រទេសអូស្ត្រាលី ប្រទេសកាណាដា ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិកផងដែរ។ ទាំងការផ្ដល់ប្រឹក្សា​និងការ​ជួយចុះ​ឈ្មោះចូលរៀន ដែលផ្តល់ជូនទៅសិស្សនិស្សិតដោយ IDP គឺមិនគិតថ្លៃទេ៕ ដោយ ៖ កូឡាប

spot_img
×