Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី​ប្រហុក ដែល​មាន​សារធាតុ​គីមី​គ្រោះថ្នាក់​ជាង​មួយ​តោន ត្រូវបាន​អាជ្ញា​រធរ​ខេត្ត​ដុត​កម្ទេចចោល​ហើយ​

spot_img

​តាកែវ​៖ ប្រហុក​សាច់​ត្រី​ផ្ទក់​ជាង​១​តោន ដែល​មន្ត្រី​ជំនាញ​កាំកុងត្រូល បានធ្វើការ​ឆ្មក់​ចាប់​និង​ដក ហូត យកមក រក្សាទុក​នៅ​បរិវេណ​សាលាឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ កាលពី​ថ្ងៃ​ទី ១២ ខែ​មីនា កន្លងទៅ បន្ទាប់ពី​បាន​ធ្វើតេស្ត​រកឃើញ​មាន​សារធាតុ​គីមី formalin នៅក្នុង​សាច់​ត្រី​ប្រហុក​នេះ ទីបំផុត​សាច់​ត្រី​ប្រហុក​ដែល​ខូចគុណភាព ដាក់​នូវ សារធាតុ​គីមី​នេះ ត្រូវបាន​ធ្វើ​ការដុត​បំផ្លាញ​ចោល ដោយ​លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ និង​លោក ផាន់ សុភ័​ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្ត រួមជាមួយ​លោក ប៉ោ លាង​គង់ មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្ត នៅ​ទីតាំង សាលា ឃុំ​អង្កាញ់​ហើយ កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ៣​កើត ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ពុទ្ធ​សករាជ​២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែ​មីនា ឆ្នាំ​២០១៨ ។​

​ជុំវិញ​ករណី​ដុតបំផ្លាញ​ប្រហុក​ដែល​មាន​ផ្ទុក​នៅ​សារធាតុ​គីមី ហ្វូ​មី​លីន​ជា​លើក​ទី​២​នេះដែរ លោក ខាន់ សុខា បាន​ជំរុញ​អោយ​អាជ្ញាធរ​ស្រុក ឃុំ ជា​ពិសេស​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដែល​នៅ​ជាប់​នៅក្នុង​មូលដ្ឋាន​ផ្ទាល់​ត្រូវ​ធ្វើការ​ទុបស្កាត់​អោយបាន​នូវ​ការ​នាំចូល​ប្រហុក​ប្រភេទ​ត្រី​ផ្ទក់​នេះ ដែល​ក្រុម​ឈ្មួញ​ខិលខូច​នាំ​ចូល​មក​លក់​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ការផលិត​កែច្នៃ​ទៀត​ឲ្យសោះ មួយវិញទៀត​អាជ្ញាធរ​ស្រុក​និង​ឃុំ​ត្រូវតែ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​អោយ​ពួកគាត់​បាន​យល់ដឹង អំពី​ផលប៉ះពាល់​ដែល​បណ្តាល​មក​ពី​ប្រហុក​ខូច​គុណភាព​ទាំងនោះ​ត្រូវធ្វើ​យ៉ាងណា ដាច់ខាត​មិន​អនុញ្ញាត​អោយ​មាន​ការផលិត​និង​កែច្នៃ​ប្រហុក​ត្រី​ផ្ទក់ ដែល​មាន​សារធាតុ​គីមី​គ្រោះថ្នាក់​នេះ​ទៀតឡើយ ពីព្រោះ​វា​បាន​បង្ក​ឲ្យ​អ្នក​បរិភោគ​ទៅ ប្រឈរមុខ​នឹង​ជម្ងឺ និង​ឈាន​ទៅដល់​ការស្លាប់​បាន បើសិនជា​ពួកគាត់​ប្រើប្រាស់​នៅ​បរិមាណ​ច្រើន​។​

​ដោយឡែក​ចំពោះ​វិធានការ​របស់​ស្ថាប័ន​តុលាការ​វិញ​លោក ផាន់ សុភ័ក្ត្រ ព្រះរាជអាជ្ញារង​បានធ្វើការ​ប្រមាន​ធ្ងន់ៗ​ថា បើសិនជា​នូវមាន​អ្នក​លួច​ផលិត​និង​កែច្នៃ​ប្រហុក​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​នេះ​បន្ត​ទៀត​ជា​លើក​ទី​៣ លោក​និង​ប្រើ​វិធានការ​ក្តៅ ឈាន​ទៅ​ដល់​ការចាប់ខ្លួន​ម្ចាស់​ទីតាំង ធ្វើការ​ផាក​ពិន័យ​ជា​ទឹកប្រាក់ បើ​ធ្ងន់ធ្ងរ​អាច​មាន​ទោសទណ្ឌ​ជាប់​គុប​បន្ថែមទៀត ។ ដូច្នេះ​ដើម្ប​ជៀសវាង​ការអនុវត្តធម៌​ក្តៅ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​សកម្មភាព​ផលិត និង​កែច្នៃ​ប្រហុក​មាន​សារធាតុ​គីមី​នេះ ហើយ​ងាក​មក​ធ្វើ​ការផលិត​ប្រហុក​ដែល​ជា​របស់​ខ្មែរ​ពិត​ដែល​មិន​មាន​សារធាតុ​គីមី ថែមទាំង​មាន​គុណភាព​ថែម​ទៀត ។ លោក​ព្រះ​រាជ្ញា​រង​បន្តថា ប្រហុក​នេះ​កុំថាឡើយ​មាននៅ​តាម​ផ្ទះ​ដែល​ត្រូវ​មាន​ទុក​សម្រាប់​ធ្វើ​ម្ហូបអាហារ​នោះ សូម្បី​តែ​បងប្អូន​នៅ​ក្រៅប្រទេស ជួនកាល​ក៏​មាន​ការ​វេច​ខ្ចប់​ប្រហុក​ទាំងនេះ​យក​ទៅ​បរិភោគ​នៅ​ក្រៅប្រទេស​ផងដែរ ។​

ជុំវិញ​ជាមួយនិង​ការលើកឡើង​របស់​អាជ្ញា​ធរ​និង​លោក​ព្រះរាជអាជ្ញារង​នេះដែរ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល បាន​ធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ផលិត​ត្រី​ប្រហុក​ទាំងអស់ សូម​ផលិត​ប្រហុក​ដែល​មាន​គុណភាព មិន​ដាក់​សារធាតុ​គីមី និង​មាន​អនាម័យ​ខ្ពស់ ដើម្បី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បរិភោគ​នោះ​មាន​ផាសុខភាព មិន​ប៉ះពាល់​ដល់​សុខភាព​៕ តាកែវ​

 

spot_img
×