Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុក​ឆេះ​រថយន្ត​និង​ម៉ូតូ​ខ្ទេច​ អ្នកបើកបរ​រង​របួសស្រាល​

spot_img

​តាកែវ ៖ រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង និង​ម៉ូតូ​ម៉ាក​ពូ​សាល​មួយគ្រឿង ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​ទាំងស្រុង ក្រោយ​ពី​បើក​បុក​គ្នា​ពេញទំហឹង កាល​ពី​​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ចន្ទ ៣​កើត ខែ​ចែត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨០-៨១ ស្ថិតក្នុ​ភូមិ​ស្រុក​ចេក ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

ប្រភព​អ្នក​ពី​ឃើញ​ហេតុ​ការណ៍គ្រោះថ្នាក់​ចរាចរណ៍នេះ​បាន​និយាយថា មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ពូ​សាល ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BX-5763 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​កើត​ហ​តុ​ខាងលើ បាន​បុក​គ្នា​ជាមួយ​រថយន្ត​គ្រឿង​ម៉ាក​ហ៊ី​យ៉ុនដាយ ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-4539 ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ពេញ​ទំហឹង បណ្ដាល​ឲ្យម៉ូតូ​ខ្ទាត​ចូល​ក្រោម​រថយន្ត​បុក​ចំ​ធុងសាំង​ដាច់​ធ្លាយ​ឆេះ​ខ្ទេច​ទាំង​ឡាន និង​ម៉ូតូ ។​

សមត្ថកិច្ច​នគរបាល​ស្រុក​ត្រាំកក់​បាន​អោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ អាត់ ឌុ​ច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទ្រង់​ភូមិ ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គ​បូរី ខេត្តតាកែវ មុខរបរ​ជាំ​កសិករ (​រង​របួសស្រាល​)​។ ចំណែក​អ្នកបើកបរ​រថយន្ត​ប​បាន​រត់គេចខ្លួន​បាត់​។​

ក្រោយ​កើតហេតុ សមត្ថកិ   ច្ច​ចុះ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ រួច​អូស​យក​រថយន្ត និង​ម៉ូតូ​មក​រក្សាទុក​អធិការនគរបាល​ស្រុក​ត្រាំកក់ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕ ​តាកែវ​

 

spot_img
×