Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យចូលឆ្នាំ​ខ្មែរ ឈប់សម្រាក​រយៈពេល​ ៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់ ១៧ ខែ​មេសា​

spot_img

​ភ្នំពេញ ​៖​ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ថ្ងៃ​ឈប់​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ អនុញ្ញាត​ឲ្យ​កម្មករនិយោ​ជិត​ទាំងអស់​របស់​ខ្លួល​ឈប់សម្រាក​ដោយ​មានប្រា​ក់​ឈ្នួល​នា​ឱកាស​បុណ្យ ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ក្នុង​រយៈពេល​បួន​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៤ ១៥ ១៦ និង​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៨ ជំនួស​ឲ្យ​ថ្ងៃទី​១៥​ដែល​ត្រូវ​ចំ​ថ្ងៃ អាទិត្យ​។​

​ក្រសួង​សូមបញ្ជាក់ថា ក្នុង​ករណី​ចាំបាច់​បំផុត ដែល​សហគ្រាស គ្រឹះស្ថាន មិន​អាច​បញ្ឈប់​សកម្ម​ភាព​របស់​ខ្លួន ក្នុងឱកាស​ថ្ងៃ​ឈប់ សម្រាក​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​សម្របសម្រួល​ជាមួយ​កម្មករ និយោជិត​ឲ្យមាន​ស្ម័គ្រចិត្ត ព្រមទាំង​បែងចែក​ឲ្យមាន​ពេលវេលា និង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​បាន​សម​សមស្រប​។​

កម្មករ​និយោជិត​ដែល​ធ្វើការ​ថ្ងៃ​ឈប់​បុណ្យ​ចូល​ឆ្នាំ​នេះ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម​ដែល​មាន​ចំនួន​ស្មើ​នឹង​ប្រាក់​ឈ្នួល ថ្ងៃ​ធ្វើការ​ធម្មតា​។​

​ក្នុងករណី​មានលទ្ធភាព ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន គួរ​ចាត់តាំង​ឲ្យមាន​ការ​លេងល្បែង​កម្សាន្ត នានា នៅតាម​សហគ្រាស គ្រឹះស្ថាន​របស់ខ្លួន ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ និង​ដើម្បី​លើកទឹកចិត្ត​ដល់​បងប្អូន​កម្មករ​និយោជិត ដែល​បាន​បំពេញ​ការងារ​កន្លងមក​។ ក្រសួង​ការងារ មាន​ក្តីសង្ឃឹម​ជឿជាក់ថា ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ នឹង​អនុវត្តន៍​តាម​សេចក្តីជូនដំណឹង​នេះ​ឲ្យបាន​ត្រឹមត្រូវ​បំផុត​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×