Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន VF ជា​សារ​ជីវ​កម្ម​របស់​អាមេរិក សន្យា​យក​កម្ពុជា ជា​ដៃគូ​បន្តទៀត​

spot_img

​​ភ្នំពេញ ​៖​ អ្នកគ្រប់គ្រង​ជាន់ខ្ពស់ ទទួលបន្ទុក​ផ្នែក​ប្រភព​ទំនិញ​ជា​សកល នៃ​សាជីវកម្ម​វី​អែ​ស នឹង​សន្យា​យក​កម្ពុជា ជា​ដៃគូរបន្តទៀត ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា អនុវត្ត​នូវ​លក្ខខណ្ឌ​ការងារ​ល្អ បង្កើត​ឲ្យមាន​នូវ​ប្រភព​ទំនិញ​មួយ​ដែល​ជា​ទំនិញ​ស្អាតស្អំ គ្មាន​ការកេង ប្រវ័ញ្ច​កម្លាំង​ពលកម្ម សិទ្ធិ​សេរីភាព​របស់​ក​ម្មករ​។

​ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ស្វែងយល់​ពី​ការវិវត្ន​ន៍​នៃ​ការអនុវត្ត​នូវ​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តី​ពី​សហជីព និង​បទដ្ឋាន​នានា​ក្នុង​ការធានា​នូវ​លក្ខខណ្ឌ​ការងារ ការការពារ សិទ្ធិសេរីភាព​កម្មករ ក៏​ដូច​ជា​ការ​គាំពារ​ដល់​សុខុម​ល​ភាព​កម្មករនិយោជិត នា​រសៀល​ថ្ងៃ​ចន្ទ ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ នេះ លោក Bradford Van Voorhees អ្នកគ្រប់គ្រង​ជាន់ខ្ពស់ ទទួលបន្ទុក​ផ្នែក​ប្រភព​ទំនិញ​ជា​សកល នៃ​សាជីវកម្ម​វី​អែ​ស (VF Corporation) បាន​សំដែង​នូវ​ការកោតសរសើរ និង​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្វីដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​អនុវត្ត ជាពិសេស ការខិតខំ​បង្ក​ឱ្យ​មាន​បរិយាកាស​យ៉ាង​ល្អ​នៅក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ការបន្ត​កែលំអរ​លក្ខខណ្ឌ​ការងារ សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ និង​ការ ផ្តល់​កិច្ច​គាំពា​រទាំង​សុខុមាលភាព សុខភាព និង​សុវត្ថិភាព ដែល​ទាំងនេះ​ស្រប​ទៅ​និង​គោលការណ៍​ស្នូល នៃ​សាជីវកម្ម​វី​អែ​ស (VF Corporation) ។​

​លោក អ៊ិត សំហេង បាន​មាន​ប្រសា​ន៍​ថា ការជួប​គ្នា​លើក​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ពី​វឌ្ឍនភាព​ភាគី​ពាក់ព័ន្ធ​នឹង​កង្វល់​មួយចំនួន​ដែល​បាន​លើកឡើង កាលពី​ខែ​តុលា ឆ្នាំ​២០១៧ កន្លងទៅ​។ មកដល់ពេលនេះ កង្វល់​ទាំងនោះ​ត្រូវបាន​ដោះស្រាយ ដែល​ធ្វើឱ្យ​គ្រប់ ភាគី​ពេញចិត្ត​នូវ​អ្វី​ដែល​យើង​បាន​ពិភាក្សា​គ្នា​ពី​លើក​មុន​មក ដោយ​មាន​បរិយាកាស​ល្អ ជាពិសេស​ការបញ្ជាទិញ​នៅតែមាន ហើយ​សាជីវកម្ម VF នៅតែ​សន្យា​បន្ត​បង្កើន​នូវ​ការបញ្ជាទិញ​អោយ​កាន់តែ​ច្រើន​បន្តទៀត ព្រោះថា​អ្វី​ដែល​ក្រុមហ៊ុន VF ចង់​បាន​គឺ​វា​ស្រប​ទៅ​នឹង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ទៅលើ​ការការពារ​សិទ្ធិ និង​ការផ្តល់​សុខមាលភាព​បងប្អូន​កម្មករ ការផ្តល់​នូវ​ប្រាក់​ឈ្នួល​ល្អប្រសើរ ការគិតគូរ​ទៅ​ដល់​កន្លែង​ស្នាក់នៅ ទឹកស្អាត អគ្គិសនី និង​ការអប់រំ​សិក្សា​ជា​ដើម រហូត​ទៅ​ដល់​បញ្ហា​បរិស្ថាន​ទៀតផង​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា យើង​នឹង​ពិនិត្យ​រួមគ្នា​នូវ​គម្រោង​មួយចំនួន​ទៀត​ដែល​ទាក់ទង​ទៅនឹង​បញ្ហា​សុវត្ថិភាព នៃ​ការធ្វើដំណើរ​របស់​កម្ម​ក​រ ការដោះស្រាយ​បញ្ហា​ដួលសន្លប់​ជា​ដើម ដូច្នេះ​វា​ជា​ព័ត៌មាន​ដ៏​ល្អ​មួយ​សម្រាប់​សាជីវកម្ម VF ក្នុង​ការធានា​ជា​មួយ​ដៃ​គួរ និង​អតិថិជន​របស់​ខ្លួស​ថា កម្ពុជា​នៅតែ​ជា​ជម្រើស​ប្រភព​ទំនិញ និង​នៅ​តែ​ជា​ដៃគូរ​យូរអង្វែង​បន្តទៀត ដែល​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ចង់​បាន​ការធានា​ថា តម្លៃ​នៃ​គោលការណ៍​ស្នូល​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ខ្លួន​ដោយ​ផ្អែក​លើ​ការគោរព​សិទ្ធិសេរីភាព សុខុមាលភាព និង​កិច្ច​គាំពារ​ដល់​កម្មករ​និយោជិត​។ អ្វី​ដែល​ធ្វើ VF កាន់តែ​ពេញចិត្ត នឹង​សន្យា​យក​កម្ពុជា​ជា​ដៃគូរ​បន្តទៀត គឺថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​អនុវត្ត​គោលនយោបាយ​ផ្សារភ្ជាប់​ទៅ​នឹង​ពាណិជ្ជកម្ម ទៅ​នឹង​ការអនុវត្ត​នូវ​លក្ខខណ្ឌ​ការងារ​ល្អ បង្កើតអោយមាន​នូ​វប្រ​ភព​ទំនិញ​មួយ​ដែល​ជា​ទំនិញ​ស្អាតស្អំ គ្មាន​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម សិទ្ធិ​សេរីភាព​របស់​ក​ម្មករ ការអនុវត្ត​សិទិ្ធសេរីភាព​អង្គការ​វិជ្ជាជីវៈ សេរីភាព​សហជីព​។ ទន្ទឹមនឹងនេះ ការធានាបាន​នូវ​តម្លាភាព និង​ភាពជឿជាក់ ដោយសារ​តែ​កម្ពុជា​មាន​គម្រោង​ដៃគូរ​ល្អៗ​មួយចំនួន ដូចជា​គម្រោង​រោងចក្រ​កាន់តែ​ប្រសើ​នៅ​កម្ពុជា (ILO-BFC) គម្រោង​បទដ្ឋាន​សង្គម និង​ការងារ​ក្នុង​វិស័យ​វាយ​ន​ភ​ណ្ឌ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី (GIZ -SLSG) របស់​អាឡឺម៉ង់​និង​គម្រោង​គំនិត​ផ្តួចផ្តើម​សកល​កិច្ចព្រមព្រៀង​ជា​សកល (GLOBAL DEAL Initiative) របស់​ស៊ុយ​អ៊ែត ដែល​កំពុងតែ​ប្រតិបត្តិការ​ជា​ក្នុង​ភាព​ជា​ដៃគូរ​ជាមួយ​និង​ក្រសួង ក្នុង​ការពង្រឹង​នូវ​លក្ខខណ្ឌ​ការងារ និង​តម្លាភាព​នៅតាម រោងចក្រ​សហគ្រាស​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ដួលសន្លប់ និង​គ្រោះថ្នាក់​ចរ​ចរណ៍ យើង​មាន​គម្រោង​មួយ​ដែល​អ្នកបញ្ជា​ទិញ ILO និង​ក្រសួង​ការងារ ដោយ​កែលំអ​អោយ​វា​មាន​ភាពប្រសើរ​ឡើង​នូវ​មធ្យោបាយ​ដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​បង​ប្អូន​កម្មករ ទាក់ទង​ទៅនឹង​ការដួលសន្លប់​យើង​បាន​បង្កើត​នូវ​យន្តការ​មួយ​ដោយ​មាន​កិច្ចសហការ​គ្នា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​សុខាភិបាល អង្គការ​ILO ក៍​ដូចជា​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​រក​នូវ​ដំណោះស្រាយ​ឆ្លើយតប​អោយបាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ថែមទៀត​ដើម្បី​ទប់ស្កាត់​ករណី​ដួលសន្លប់​នេះ​។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន VF ជា​សារ​ជីវ​កម្ម​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក ដែល​បាន​ទិញ​ទំនិញ​ជុំវិញ​ពិភពលោក​ចន្លោះ ពី​១២​ពាន់​លាន ទៅ​២០​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​កម្ពុជា​ជា​ដៃគូរ​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន​នេះ ដែលមាន​២៨ រោងចក្រ​ជា​អ្នកផ្គត់ផ្គង់​ទំនិញ​វាយ​ន​ភ​ណ្ឌ និង​ស្បែកជើង ដែល​ផ្តល់​ការងារ​ដល់​កម្មករ​និយោជិត​ខ្មែរ​ប្រមាណ ៥៥,០០០​នាក់ មាន​ទំហំ​នៃ​តំលៃ​នាំចេញ​ប្រមាណ​ពី ៣៥០​លាន ទៅ​៤០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×