Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ជំរុញ​ឲ្យមាន​ទោសប្រហារ​ជីវិត​ចំពោះ​អ្នក​ចែកចាយ​គ្រឿងញៀន​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ស្នើ​ឲ្យមាន​ការដាក់​ទោស​ប្រហារជីវិត​ចំពោះ​អ្នកជួញដូរ​​គ្រឿងញឿន ដែល​សំណើរ​របស់​លោក​នេះ​គឺជា​ផ្នែក​មួយ​នៃ​គំរោង​របស់​លោក​ក្នុង​កិច្ចប្រឹងប្រែង​​ប្រឆាំង​ទៅនឹង​ការរីក​រាលដាល​នៃ​ការប្រើប្រាស់​គ្រឿងញៀន​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​

​លោក​ថ្លែង​ដូច្នេះ​ថា រដ្ឋបាល​របស់​លោក​ព្យាយាម​ផ្លាស់ប្តូរ​ច្បាប់ ដើម្បី​ប្រហារជីវិត​អ្នក​ចែក​ចែក​គ្រឿង​ញៀន ប៉ុន្តែ​វា​នឹង​ប្រឈម​នឹង​ការ ប្រឆាំង​ផ្នែក​នយោបាយ និង​ផ្លូវច្បាប់​។​

​លោក​ត្រាំ កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ត្រូវបាន​គេ​ស្រែក​អបអរ ខណៈពេល​លោក​បាន​ថ្លែង​ប្រាប់​ហ្វូង​មនុស្ស​នៅក្នុង​ទីក្រុង Manchester រដ្ឋ New Hampshire ដូច្នេះ​ថា “​ប្រសិន​ជា​យើង​មិនមាន​​វិធានការ​តឹងរឹង​លើ​អ្នក​ចែកចាយ​គ្រឿងញៀន ពួក​យើង​នឹង​ខ្ជះខ្ជាយ​ពេលវេលា​របស់​ពួកយើង​”​។​

“​វិធានការ​ក្តៅ រួម​មាន​ទោស​ប្រហារជីវិត​”​។​

​សូមបញ្ជាក់​ថា ប្រជាជន​អា​មេ​រិច​ប្រមាណ ២,៤​លាន​នាក់ ត្រូវបាន​គេ​ព្យាករណ៍​ថា កំពុងតែ​ញៀន​ថ្នាំ​។​​ វិបត្តិ​គ្រឿងញៀន​នេះ បាន​ធ្វើឲ្យ​មនុស្ស​បាត់បង់​ជីវិត ៦៣,៦០០​នាក់​ទូទាំង​ប្រទេស​កាលពី​ឆ្នាំ ២០១៦​។ ​​នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​អា​មេ​រិច​៕ សុភ័ក្ត្រ

spot_img
×