Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់រំលោភ និង​សម្លាប់​ក្មេងស្រី​អាយុ​៨​ឆ្នាំ លទ្ធផល ស្ត្រី​៣​នាក់​ត្រូវជា​​ម្តាយ និង​​សាច់​ញាតិ ចាប់​កាត់​​ទោស​​​ដោយ​​ផ្ទាល់​​ដៃ ទម្រាំ​​ប៉ូលីស​មក​ដល់​​ក្ស័យ (មានវីដេអូ)​

spot_img

​ភាពយុត្តិធម៌​ពិតជា​មិនមែន​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ នៅក្នុង​ប្រទេស​ឥណ្ឌា​ទេ ដរាបណា​អ្នកមាន​លុយ ដូច​ទៅនឹង​កន្លែង​ជាច្រើន​នៅលើ​ពិភពលោក ដូច្នេះ ស្ត្រី​ទាំងនេះ​បានសម្រេច​កាត់ទោស​ដោយ​ផ្ទាល់ដៃ​របស់​ពួកគេ តាមរយៈ​ការចាប់​ចង​ជន​ចាប់រំលោភ​ម្នាក់ អូស​ទៅកាន់​វាលស្រែ និង​វាយ​នឹង​ដំបង​យ៉ាង​សាហាវ​តែម្តង ចំពោះ​ទង្វើ​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ ៨ ឆ្នាំ ម្នាក់ នៅ​ជិត​ទីក្រុង Dumka នៅក្នុង​ទីក្រុង Jharkhand ។​

​បុរស​មានទោស​នេះ ត្រូវ​បានដឹងថា​មានឈ្មោះ Mithun Hansda អាយុ ៣០ ឆ្នាំ ពុំ​អាចមាន​សកម្មភាព​តតាំង​នឹង​ការ​វាយ​យ៉ាង​សន្ធាប់​នេះ​ទេ ខណៈដែល​ក្រុម​ស្ត្រី និង​ក្មេង បាន​ត្រឹម​សម្លឹង​ឈរ​មើល​បុរស​នេះ​រង​ការ​វាយ​ដុំ​រហូត​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​៣​នាក់​ដែល​ត្រូវជា​ម្តាយ និង​សាច់ញាតិ បាន​ព្រួត​គ្នា​ចាប់​ចងជើង និង​ចងស្លាបសេក​ជន​ចាប់រំលោភ​នេះ រួច​អូស​ទៅកាន់​វាលស្រែ ។ ជាមួយ​កំហឹង​ដ៏​ខ្លាំងក្លា ស្ត្រី​ទាំងនោះ បន្ទាប់មក បាន​ប្រើ​ដំបង​ម្នា​ក់មួយ វាយ​ទៅលើ​ជន​រូបនេះ​រហូត​សម្លាប់​តែម្តង ។​

​សូមបញ្ជាក់ថា អំពើ​រំលោភបំពាន​ផ្លូវភេទ បានកើត​ឡើងជា​បន្តបន្ទាប់ ក្លាយជា​បញ្ហា​ដ៏​ព្រួយបារម្ភ​មួយ​នៅ​ឥណ្ឌា​, ជាទី​កន្លែង​មួយ​ដែល​ករណី​រំលោភ​ផ្លូវភេទ​ត្រូវបាន​គេ​រាយការណ៍​ថា បានកើត​ឡើង​នៅ​ទូទាំងប្រទេស​នេះ គឺមាន​ចំនួន​រាប់ម៉ឺន​ករណី​ក្នុង​១​ឆ្នាំៗ ៕ ចន្ទី

spot_img
×