Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច និង​កូរ៉េខាងត្បូង នឹង​បន្ត​ធ្វើ​សមយុទ្ធ​រួមគ្នា​វិញ នៅ​ខែ​ក្រោយ ខណៈ ត្រាំ ត្រៀមខ្លួន​ ​ធ្វើ​កិច្ចប្រជុំ​កំពូល​ជាមួយ គីម ជុង​អ៊ុន​

spot_img

​ក្រសួងការពារជាតិ​អា​មេ​រិច បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ថា សមយុទ្ធ​យោធា​រួម​គ្នា​រវាង​​អា​មេ​រិច និង​កូរ៉េខាងត្បូង​នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​វិញ​នៅ ថ្ងៃទី ១ ខែ​មេសា​នេះ​។ នេះ​បើ​តាម​ការ​ចេញ​​ផ្សាយ​របស់ CNN​។​

​ការប្រកាស​ពី​ការត្រៀមខ្លួន​បន្តធ្វើ​សមយុទ្ធ​ជាមួយនឹង​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង​នេះ កើតឡើង​ខណៈ​​ដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​កិច្ចប្រជុំ​កំពូល​ជាមួយនឹង​មេដឹកនាំ​កូរ៉េ​​ខាងជើង គីម ជុង​អ៊ុន ដែល​អាច​នឹង​កើតឡើង​នៅ​ចុងខែ​ឧសភា​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​អា​មេ​រិច ឈ្មោះ Rob Manning បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ដូច្នេះ​​ថា “​រដ្ឋមន្ត្រី​ការពារជាតិ James N. Mattis និង​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង Song Young-moo បាន​ព្រមព្រៀង​គ្នា​បន្ត​ធ្វើ​សមយុទ្ធ​រួមគ្នា ដោយ​រួម​មាន​សមយុទ្ធ Foal Eagle និង Key Resolve”​។​

​សូមបញ្ជាក់​ថា សមយុទ្ធ​រួមគ្នា​ប្រចាំ​ឆ្នាំ​រវាង​អា​មេ​រិច និង​កូរ៉េខាងត្បូង គ្រោង​ធ្វើ​កាលពី​ខែ​មុន ប៉ុន្តែ​សម្ព័ន្ធមិត្ត​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ផ្អាក​វា​បណ្តោះអាសន្ន ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៅក្នុង​តំបន់ ខណៈ​ដែល​ទេស​កូរ៉េ​ខាងត្បុង ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៏កី​ឡា​អូឡាំពិច​រដូវរងា​។​

​កូរ៉េខាងជើង​តែងតែ​ថ្កោលទោស​សមយុទ្ធ​យោធា​រួមគ្នា រវាង​អា​មេ​រិច និង​កូរ៉េខាងត្បូង និង​ចាត់​ទុក​សមយុទ្ធ​របស់​ពួកគេ​ថា គឺជា​ការត្រៀមខ្លួន​ឈ្លានពាន​កូរ៉េខាងជើង​។ កាលពីមុន ព្យុង​យ៉ាង និង​​ចិន បាន​ស្នើ​ឲ្យ​អា​មេ​រិច​បញ្ឍប់​ការធ្វើសម​យុទ្ធ​នោះ ដើម្បី​បើក​ឲ្យមាន​កិច្ច​ចរចារ​ផ្នែក​ការទូត​៕ សុភ័ក្ត្រ

spot_img
×