Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង​ចូលរួម​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន ឧទ្ទេសនាម​សាច់ជ្រូក​ជាមួយ​លោក​ស៊ី ជិន​ពៀន​

spot_img

​ក្នុងជំនួប​ដោយឡែក​រវាង​លោក​ស៊ី ជិន​ពៀន ជាមួយ​តំណាង​មកពី​ខេត្ត Guizhou នាឱកាស​មហាសន្និបាទ​បក្ស​កុ​មុនី​ស​ចិន​លើក​ទី​១៩ តំណាង​ម្នាក់​របស់​ខេត្ត​បាន​ឧទ្ទេសនាម​ផលិតផល​សាច់ជ្រូក​របស់​ខេត្ត​ខ្លួន ។​

​អ្នកស្រី Yu Liufen លេខា​បក្ស​ភូមិ Yanbo បាន​រាយការណ៍​ថា ចំណូល​ជា​មធ្យម​របស់​ប្រជាជន​ក្នុងភូមិ​បាន​កើនឡើង​២០​ដង ស្មើនឹង​១៦០០០​យ័ន (២៤០០​ដុល្លារ​) ក្នុងអំឡុង​១៥​ឆ្នាំ កន្លងមក​អាស្រ័យ​ដោយ​ការកែច្នៃ​សាច់ជ្រូក និង​ផលិត​ស្រា​។​

សាច់ជ្រូក​ក្រៀម

​អ្នកស្រី Yu មោទនភាព​យ៉ាងខ្លាំង​ចំពោះ​សាច់ជ្រូក​ក្រៀម​របស់​ភូមិ​ដោយ​និយាយថា វា​ស្ថិតក្នុង​សាច់ជ្រូក​ល្បី​បំផុត​របស់​ប្រទេស​ចិន​។ ប៉ុន្តែ​លោក​ស៊ី បាន​និយាយថា ផលិតផល​នៅ​ខេត្ត​របស់​អ្នកស្រី​ពុំ​ដល់​ថ្នាក់​ល្បី​ដូច្នេះ​ទេ ។ លោក​ស៊ី​ពោល ៖ បងស្រី​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ផលិតផល​ល្បី​ជាងនេះទៀត​ព្រោះ​ខ្ញុំ​ស្គាល់​តែ​២​ប្រភេទ ប៉ុណ្ណោះ​គឺ​នៅ​ខេត្ត ហ្ស៊ី​ជៀង និង​នៅ​ខេត្ត​ហ៊ូ​ណាន ប៉ុណ្ណោះ​។​

​អ្នកស្រី Yu និយាយថា ស្រាស​ដែល​ផលិត​នៅ​ភូមិ​របស់គាត់​មានតម្លៃ​៩៩​យ័ន​ក្នុង​១​ដប លោក​ស៊ី​ក៏​ផ្តល់​មតិ​ថា ៖ ដូច្នេះ​វា​មិន​ថោក​ទេ ប៉ុន្តែ​តម្លៃ​ខ្ពស់​ពុំ​មានន័យថា មានគុណ​ភាពល្អ​ឡើយ​។​

​ប្រធាន​រដ្ឋ​ចិន​ជួបប្រជុំ​ជាមួយ​តំណាង​មកពី​ខេត្ត Guizhou

​ខណៈពេលដែល​អ្នកស្រី Yu និយាយថា នឹងធ្វើ​តាម​យោបល់​របស់លោក​ប្រធាន លោក​ស៊ី បន្តថា ៖ តំលៃ​គឺ​ទីផ្សារ​ជា​អ្នកកំណត់​។ បងស្រី​មិនអាច​បន្ថយ​តម្លៃ​ស្រា​ចុះ​ឲ្យ​នៅ ៣០​យ័ន​ក៏ដោយ ទោះបី​ខ្ញុំ​និយាយថា ៩៩​យ័ន​មិនមែន​ថោក​នោះ​។ នេះ​ជា​រឿង​មួយ​ដែល​គេ​កំពុង​តំណាល​តៗ​គ្នា​លើ​បណ្តាញ​សង្គម​ចិន ៕​ ដោយ ៖ សូយន

spot_img
×