Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ស្ត្រី​ទេសចរ​ម្នាក់​ស្លៀក «​រ៉ូ​ប​ឆ្លុះ​ឃើញ​គ្រឿងក្នុង​» ដើរចូល​ក្នុង​វត្ត​អារាម ធ្វើ​ឲ្យ​ជនជាតិ​ថៃ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​! (​មាន​វីដេអូ​)

spot_img

​​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ស្ត្រី​ទេសចរ​បរទេស​ម្នាក់ ដែល​បាន​ស្លៀកពាក់ «​រ៉ូ​ប​ឆ្លុះ​ឃើញ​គ្រឿងក្នុង​» ខណៈ​ដើរចូល​ទស្សនា​ព្រះវិហារ​មួយ នៅក្នុង​ទឹកដី​នៃ​ខេត្ត Phuket នាង​ក៏​ត្រូវបាន​អញ្ជើញ​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស ដើម្បី​ផ្តល់​មេរៀន​ក្នុងករណី​ប្រមាថ​វប្បធម៌​ថៃ ។​

​ស្ត្រី​ទេសចរ​ជនជាតិ​រុស្ស៊ី​នេះ ត្រូវបាន​អញ្ជើញ​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស ដើម្បី​ឲ្យ​ធ្វើការ​សុំទោស​ជា​សាធារណៈ សម្រាប់​ទង្វើ​មិន​សមរម្យ​របស់​នាង បន្ទាប់ពី​រូបភាព​នាង​ស្លៀក​រ៉ូ​ប​ឆ្លុះ​ឃើញ «​គ្រឿងក្នុង​» ស្ថិតក្នុង​វិហារ Chalong បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម និង​បង្ក​ការរិះគន់​យ៉ាងខ្លាំង​ក្លា ពី​សំណាក់​ពុទ្ធសាសនិក​ដែល​បញ្ចេញ​កំហឹង ។​

​វត្ត Chalong គឺជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​ល្បីល្បាញ​មួយ នៅ Phuket ទីកន្លែង​ដែល​ពុទ្ធសាសនិក ទៅ​គោរពបូជា​ចំពោះ Phra Chom Thai Baramee Prakat រូប​បដិមាករ​ព្រះពុទ្ធ​ត្រូវបាន​យកមក​ពី​ប្រទេស​សិង្ហ​បុរី ។​

​ប៉ូលីស​បានផ្តល់​មេរៀន​មួយ​ដល់​ស្ត្រី​ទេសចរ​រូបនេះ អំពី​តម្លៃ​វប្បធម៌​របស់​ថៃ និង​អ្វីដែល​មិនគួរ​ស្លៀកពាក់ នៅពេល​ចូល​ទស្សនា​តាម​ទីកន្លែង​សាសនា ។​

​ស្ត្រី​រូបនេះ​បាន​និយាយថា នាង​បាន​យល់ និង​សុំ​ការ​អភ័យ ពី​បងប្អូន​ពុទ្ធសាសនិក​ទាំងអស់ ដែល​រស់នៅក្នុង​ភូ​កេ​ត ។ នាង​ក៏បាន​អះអាងថា នាង​នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​សេចក្តីថ្លៃថ្នូរ​សា​សា​នា​ថៃ​ទៀតឡើយ ៕ ចន្ទី

spot_img
×