Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​វ័យក្មេង​ម្នាក់​បើករថយន្ត​ព្រុស ទៅ​បុក​កង់​បី​ឥណ្ឌា ស្លាប់​ម្នាក់ ​របួស​២​នាក់​

spot_img

ភ្នំពេញ ​៖ ​ករណី​គ្រោះថ្នាក់​ចរាច​បង្កឡើង​ដោយ​រថយន្ត​ព្រុស​បើក​ដោយ​នារី​វ័យក្មេង​ម្នាក់ ទៅ​បុក​កង់​បី​ឥណ្ឌា កំពុង​ដឹក​ភ្ញៀវ​ចំ​ពី​ចំហៀង​បណ្តាល​ឲ្យ​បុរស​បរទេស​ម្នាក់​ទៀត​របួស​ធ្ងន់ និង​ស្ត្រី​ម្នាក់​ស្លាប់ ក្រោយពី​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​ជិត​២​រំលង​អធ្រាត្រ ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ស្តុប​ទន្លេបាសាក់ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ ។​

​នៅ​មុនពេល​កើតហេតុ ម៉ូតូ​កង់​បី​ផលិត​នៅ​ប្រទេស​ឥណ្ឌា​មួយគ្រឿង​ដឹក​ភ្ញៀវ​២​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៦៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​រថយន្ត Prius ពណ៌​ប្រផេះ​មួយគ្រឿង មិន​មាន​ស្លាក​លេខ បើកបរ​ដោយ​នារី​វ័យក្មេង ម្នាក់ ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន បុក​ម៉ូតូ​កង់​បី បណ្តាលឲ្យ​ស្ត្រី​ម្នាក់​ដែល​ជិះ​បោក​ក្បាល​នឹង​ដែក​ម៉ូតូ​កង់​បី​ស្លាប់ និង​របួស​២​នាក់​។​

​អ្នកបើក​រថយន្ត​បង្ក​ឈ្មោះ ងួន ស្រី​និច អាយុ​២១​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅ​ធ្វើ​ការសាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ទំពូង​១​។ ក្រោយ​ពេល​ទៅ​ប៉ុស្តិ៍នគរបាល ងួន ស្រី​និច បាន​សន្លប់​បាត់ស្មារតី ហើយ​ត្រូវបាន​សមត្ថកិច្ច​និង​ក្រុមគ្រួសារ​នាំ​ទៅ​មន្ទីរពេទ្យ​។ ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ តាក់ ច​ន្នី អាយុ​៣៨​ឆ្នាំ ជា​អ្នកចម្រៀង នៅ​តាម​ហាង​បារាំង ស្នាក់នៅ​ម្ដុំ​ផ្សារ​ទួល​ទំពូង និង​មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង ។ ចំណែក​បុរស​បរទេស​ដែល​រង​របួសធ្ងន់​នៅ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ត្រូវ​បាន​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​ទៅ​មន្ទីរពេទ្យ​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×