Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ពន្យារ​សុពលភាព​លិខិតឆ្លងដែន អាច​ជួយ​ពលរដ្ឋ​ខ្មែរ បាន​ច្រើនយ៉ាង​នៅ​កូរ៉េ​

spot_img

​កូរ៉េខាងត្បូង ៖ ការចុះ​ពន្យារ​សុពលភាព​លិខិតឆ្លងដែន ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កូរ៉េ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ តែងតែ​អនុវត្ត​ជាប្រចាំ ហើយ ការងារ​នេះ​វា​មិនមែន​គ្រាន់តែ​ជា​ការជួយ​កាត់បន្ថយ​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ ពេលវេលា​ដល់​បងប្អូន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការបើក វេទិកា​សាធារណៈ​ពិគ្រោះ​យោបល់​មួយ ដើម្បី​បាន​យល់​ពី​សុខទុក្ខ ការបកស្រាយ​ចម្ងល់​នានា ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ជូន​បងប្អូន​ខ្មែរ​យើង​បាន​មួយកម្រិត​ទៀត​ផង​ដែរ​។​

នេះ​ជា​ការលើកឡើង​របស់​លោក ឡុង ឌី​ម៉ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ ក្នុង​កម្មវិធី​ចុះ​ផ្ដល់​សេវា​បន្ដ​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥតគិតថ្លៃ ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ការងារ កាលពី​ថ្ងៃអាទិត្យ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៨ នា​ទីក្រុង​អ៊ុយ​ចង​ប៊ូ ខេត្ត​ខ្យង​គី​។​

លោក​បន្តថា យ៉ាងហោច​ណាស់​ការងារ​នេះ​វា បាន​ជួយ​សម្រួល​ដល់​បងប្អូន​ពលករ​ខ្មែរ​បាន​ចំនួន ៩៥​នាក់ ពុំ​ចាំបាច់​ចំណាយ​ពេលវេលា និង​ថ្លៃ​ធ្វើដំណើរ​មក​បន្ដ​ប៉ាស្ព័រ​នៅ​ស្ថានទូត និង​បាន​ផ្សព្វផ្សាយ​ច្បាប់​ការងារ និង​បើក​វេទិការ​ពិគ្រោះ​យល់​បល់​ជាមួយ​បងប្អូនព​លករប្រមាណ ១៥០​នាក់ ពាក់ព័ន្ធ​នឹង​ស្ថានភាព​រស់នៅ និង​បញ្ហា​ប្រឈម​របស់​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×