Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំចរ ព​.​ស ២៥៦២ គ​.​ស ២០១៨ និង​របៀប​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ (Video inside)

spot_img

​មហា​សង្ក្រាន្ត​ឆ្នាំចរ​សំរឹទ្ធស័ក ព​.​ស ២៥៦២ គ​.​ស ២០១៨ មហា​សករាជ ១៩៤០ ច​ល​សករាជ ១៣៨០ សង្ក្រាន​ឆ្នាំ​នេះ​នឹង​ចូល​មក​នៅ​ថ្ងៃ​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​ចែ​ត្រ ត្រូវ​នឹង​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក ។ ទេព​ធីតា ដែល​នឹង​យាង​ចុះ​មក​បន្តវេន​រក្សា​មនុស្សលោក​ក្នុងឆ្នាំនេះ គឺ​ព្រះ​នាង​ម​ហោ​ទរា​ទេវី បុត្រី​ទី ៧ នៃ​កបិល​មហាព្រហ្ម តំណាង​ឲ្យ​ថ្ងៃសៅរ៍ មាន​ផ្កាត្រកៀត សៀត​នៅ​ព្រះ​កាណ៌ ភក្សា​ហារ សត្វ​ទ្រាយ ព្រះ​ហ​ស្ថ​ស្តាំ​គឺ​កងចក្រ ព្រះ​ហ​ស្ថ​ឆ្វេង​គឺ​ត្រីសូល៍ គង់​លើ​មយូ​រ៉ា ឬ​សត្វ​ក្ងោក ទ្រង់​មាន​ព្រះ​អម្ពរ​ពណ៌​ត្រាប (​ពណ៌​ខៀវ​) ។​

​ថ្ងៃទី​១ គឺ​ថ្ងៃ​វារៈ​មហា​សង្ក្រាន្ត ថ្ងៃ​សៅរ៍ ១៤ រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៤ ខែ​មេសា គ​.​ស ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក ជា​ថ្ងៃ​ចូល​ឆ្នាំចរ សំរឹទ្ធ​ស័ក​។​

​ថ្ងៃទី ២ វា​រៈវ័ន​បត ថ្ងៃអាទិត្យ ១ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែ​មេសា គ​.​ស ២០១៨ ។​

​ថ្ងៃទី វារៈ​ឡើងស័ក ថ្ងៃ​ច័ន្ទ ២ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ​មេសា គ​.​ស ២០១៨ វេលា​ម៉ោង ១២ និង ៥៩ នាទី និង​២៤ វិនាទី គម្រប់​ជា​សង្ក្រាន ៣ ថ្ងៃ​។​

ចំពោះ​រណ្តាប់​ទទួល​ទេវតា​
​តាម​ទំនៀម​ពី​បុរាណ​រៀង​មក​ត្រូវ​រៀប​រាន​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ សម្រាប់​តាំង​គ្រឿង​ពលិការ​ផ្សេងៗ​។

-​ក្រាល​សំពត់​ពណ៌​ស​
​-បាយ​សី ៩ ថ្នាក់ មួយគូ​
​-បាយ​សី ៧ ថ្នាក់ មួយគូ​
​-បាយ​សី ៥ ថ្នាក់ មួយគូ​
​-បាយ​សី ៣ ថ្នាក់ មួយគូ​
​-បាយ​សី ប៉ាឆា​ម មួយគូ​
​-ស្លា​ធម៌ មួយគូ​
​-ទឹកអប់ មួយគូ​
​-ទៀន ៥ ធូប ៥ លា​ច ៥ ផ្កា​៥
​-ដាក់​លើ​ជើងពាន​
​-ចេក​នួន ចេក​ណាំវ៉ា មួយគូ​
​-ផ្លែឈើ ១១ មុខ​
​-ដូង​ឡៅ មួយគូ​
​-ទឹកស្អាត ពីរ​កែវ​

​នៅវេលា​ម៉ោង​ទេវតា​ចុះមក ត្រូវ​ជួបជុំ​គ្រួសារ ដើម្បី​ថ្វាយបង្គំ​ព្រះ​ន​មសិ​កា​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឲ្យបាន​ស្អាត​វិសុទ្ធ ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់​ចិត្ត ចិត្ត​រំពឹង​ទៅលើ​ព្រះធម៌ ព្រះសង្ឃ​ជា​ទីពឹង​ទី​រលឹក លុះ​ចប់​ពិធី​ទទួល​ទេវតា​។ ចំពោះ​បាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជា​ទំនៀម​មានចែង​នៅក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារទ​ស្សមាស និង​មាន​អនុវត្ត​នៅ​ព្រះបរមរាជវាំង​។ ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម ៥ ថ្នាក់​ចុះមក ឬ​រៀបចំ​ត្រឹម​គ្រឿង​សក្ការៈបូជា មាន​ទៀន ៥ ធូប​៥ ស្លា​ធម៌ កូន​ចេក ក៏​ល្មម​សមគួ​រដែរ​។ ចំពោះ​ផ្លែឈើ គួរ​ដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​ដង្វាយ​នៅលើ​ជើងពាន នៅលើ​បាយសី​ត្រូវ​ដោត​ទៀន ហើយ​ដុត​បំភ្លឺ​៕ ប្រភព ៖ Youtube

spot_img
×