Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វា​ឪ​ដែល​ចូលចិត្ត​ដើរ​ជើង ២ ដូច​មនុស្ស ព្រោះ​ខ្លាច​កខ្វក់​ដៃ (Video inside)

spot_img

​ភ្ញៀវទេសចរ​ដែល​មាន​វត្តមាន​នៅ​សួនសត្វ Philadelphia អាមេរិក មាន​អារម្មណ៍​ស្រឡាំងកាំង សប្បាយ​ផង គ្រា​ឃើញ​ស្វា​ឪ ១​ក្បាល ឈ្មោះ Louis ដែល​ចេះ​លើកជើង​២ យ៉ាង​ប៉ិនប្រសប់​ពុំ​ចាញ់​មនុស្ស​ឡើយ​។​

​តាម​លោក Michael Stern នាយ​ផ្នែក​គ្រប់គ្រង​ពពួកសត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ នៃ​សួនសត្វ​នេះ ឲ្យដឹងថា ស្វា​ឪ​ទម្ងន់ ២២៧ Kg នេះ​វា​ចូលចិត្ត​ដើរ​ត្រង់​ខ្លួន ដើម្បី​រក្សា​ដៃ​របស់​វា ឲ្យបាន​ស្អាត​ពេល​កាន់​ចំណីអាហារ​បរិភោគ​។​

​ជាក់ស្តែង​ដើម្បី​ចៀស​ពី​កន្លែង​ដក់​ទឹក មិន​ស្អាត​វា​ច្រើន​ប្រើ​ខ្សែ​យោគខ្លួន​ឆ្លង​ទីនោះ​។​

Louis កើត​នៅ​ឆ្នាំ ១៩៩៩ នៅ​សួនសត្វ St louis ហើយ​ត្រូវបាន​បញ្ជូន​មក​សួន​សត្វ Philadelphia នៅ​ឆ្នាំ ២០០៤​។ ឥឡូវ​វា​មាន​អាយុ ១៨​ឆ្នាំ​ហើយ ហើយ​ពេល​ឈរ​ត្រង់​ខ្លួន វា​មាន​កម្ពស់ ១,៨ ម៉ែត្រ​៕ សូ​យ​ន​

spot_img
×