Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​សៀវភៅ “​សិក្សា​សង្ខេប​ស្ដី​ពី​ទស្សនវិជ្ជា​” ស្នាដៃ​និពន្ធ​របស់​លោក​បណ្ឌិតសភា​ចារ្យ ហង់ ជួន ណារ៉ុន​

spot_img

​​ភ្នំពេញ ​៖ សៀវភៅ “​សិក្សា​សង្ខេប​ស្ដី​ពី​ទស្សនវិជ្ជា​” ជា​ស្នាដៃ​និពន្ធ​ប្រកបដោយ​អត្ថប្រយោជន៍​របស់​លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន បាន​នាំ​អ្នកអាន​ទៅក្នុង​ពិភព​នៃ​គំនិត​ដែល​លាតសន្ធឹង​លើ​ពេលវេលា​ជាង ២៦០០​ឆ្នាំ និង​បង្ហាញ​ប្រព័ន្ធ​ពុទ្ធិ​របស់​ទស្សនវិទូ​ជាង ៤០​រូប ដែល​បាន​ចូលរួមចំណែក​ក្នុង​វិភាគទាន​ដើម្បី​ការយល់ដឹង​ពិភពលោក និង​ដំណើរ​ជីវិត​មនុស្ស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​ពិធី​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ “​សិក្សា​សង្ខេប​ស្ដី​ពី​ទស្សនវិជ្ជា​” ត្រូវបាន​រៀបចំឡើង​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០១៦-២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា​២០១៧-២០១៨ ក្រោម​អធិបតីភាព​លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា នា​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×