Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ហុងកុង បន្ត​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី​, ឆ្នាំ​២០១៦ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ហុងកុង មាន​ទឹកប្រាក់ ៧៣០​លាន​ដុល្លារ​

spot_img

ភ្នំពេញ​ ៖ កម្ពុជា និង​ហុងកុង បាន​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រ​ពាណិជ្ជកម្ម​ទ្វេភាគី​ថែមទៀត ដើម្បី​នាំមក​នូវ​អត្ថប្រយោជន៍​សម្រាប់​ប្រជាជន និង​វិស័យ​សេដ្ឋកិច្ច ខណៈ​នៅក្នុង​ឆ្នាំ​២០១៦ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ហុងកុង មាន​ទឹកប្រាក់​សរុប ៧៣០​លាន​ដុល្លារ​។

​ការប្តេជ្ញា​ចិត្ត​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក អេ​ដវ៉ា​ដ យ៉ូ (Edward Yau) អគ្គលេខាធិការ​ពាណិជ្ជ​កម្ម និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ឱកាស​នោះ លោក ប៉ាន​សូរ​ស័ក្តិ បាន​ជម្រាបជូន លោក អេ​ដវ៉ា​ដ និង​គណៈប្រតិភូ អំពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​កម្ពុជា​ឲ្យទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​២០៥០​។ លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​ប្រតិភូ​ហុងកុង អំពី​គោលនយោបាយ​គាំពារ​វិនិយោគិន និង​ការលើកទឹកចិត្ត​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​បាន​សំណូមពរ​ឲ្យមាន​ការរៀបចំ​វេទិកាជំរុ​ញ​ពាណិជ្ជកម្ម​ទ្វេភាគី នៅក្នុង​ទីក្រុង​ហុងកុង នា​ពេល​ខាង​មុខ​ផង​ដែរ​។​

​ជា​ការឆ្លើយតប លោក អេ​ដវ៉ា​ដ យ៉ូ បាន​ថ្លែងអំណរគុណ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ផ្តល់​នូវ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ហុងកុង​។ លោក បាន​សម្តែង​សុទិដ្ឋិនិយម​ចំពោះ​វឌ្ឍនភាព​របស់​កម្ពុជា និង​បាន​សាទរ​ចំពោះ​សមិទ្ធផល​សំខាន់ៗ​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​គួរ​រំលឹក​ដែរ​ថា នៅក្នុង​ឆ្នាំ​២០១៦ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ហុងកុង មាន​ទឹកប្រាក់​សរុប ៧៣០​លាន​ដុល្លារ ដែល​ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា ទៅ​ហុងកុង​មាន​ទំហំ​ទឹកប្រាក់​ចំនួន ២១៣​លាន​ដុល្លារ និង​នាំចូល​ពី​ហុងកុង​មាន​ទំហំ​ទឹកប្រាក់ ៥១៦​លាន​ដុល្លារ​។ លើសពីនេះ គម្រោង​វិនិយោគ​របស់​ហុងកុង ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន ១៤​គម្រោង ដែល​ផ្តោត​សំខាន់​លើ​រោងចក្រ​ផលិតកម្ម​ស៊ីម៉ងត៍ ឧស្សាហកម្ម​កាត់ដេ​រ​សម្លៀកបំពាក់ និង​ស្បែកជើង រោងចក្រ​ផលិត​កាបូប កសិឧស្សាហកម្ម និង​ឧស្សាហកម្ម​កែច្នៃ​ផ្សេងៗ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×