Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុស្សេ​ប្រអប់​កុងទ័​រភ្លើង​ផ្ទះ​លក់​ចាប់ហួយ​និង​ផ្ទះ​ពេទ្យធ្មេញ សំណាង​ល្អ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​

spot_img

ខេត្ត​ស្វាយរៀង ៖ ផ្ទះ​លក់​ចាប់ហួយ​និង​ផ្ទះ​ពេទ្យធ្មេញ​មួយ​កន្លែង​នៅក្នុង​ភូមិ​វាល​យន្ត​សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង បាន​ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ​ម្នាក់ៗ​ភ័យ​បះសក់ ខណៈ​ប្រអប់​កុង​ទ័រជាប់​ខាងមុខផ្ទះ​ទុស្សេ​ហុយផ្សែង​និង​ឆាបឆេះ​ចេញ​ជា​អណ្តាតភ្លើង​រាលដាល​មក​ពិ​ដាន​ខាងមុខផ្ទះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក​ថ្ងៃទី​២០​ខែ​មីនា​ឆ្នាំ​២០១៨​នេះ​ស្ថិតក្នុង​ភូមិ វាល​យន្ត សង្កាត់ ស្វាយរៀង ក្រុង​/​ខេត្ត ស្វាយរៀង​។​

​បើតាម​សម្តី​របស់​ម្ចាស់ផ្ទះ​ខាងលើ​បានឲ្យដឹងថា ៖ នៅ​មុនពេល​កើត​នោះ​មាន​ផ្សែងហុយ​ចេញពី​ពិ​ដាន​ខាងមុខផ្ទះ ដែល​ខាង EDC បានដាក់​ប្រអប់​កុងទ័​រភ្លើង​នៅ​ខាង​មុខ​ផ្ទះ ពោល​គឺ​ចំ​ពាក់កណ្តាល​ជញ្ជាំង​សងខាង​ផ្ទះ​លក់​ចាប់ហួយ​និង​ពេទ្យ​ធ្មេញ​។ ប្រភព​ខាងលើ​បាន​បន្តទៀតថា ៖ មួយសន្ទុះ​ក្រោយមក​មាន​អណ្តាតភ្លើង​ឆាប់ឆេះ​តែម្តង ហើយ​ម្ចាស់ផ្ទះ​ខាងលើ​បាន​ស្រែក​ឆោឡោ​ផ្អើល​អ្នកជិត ខាង​មក​ជួយ​ពន្លត់​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គីភ័យ​ជួយ​ចាញ់​ពន្លត់​បាន​ទាន់ពេលវេលា​។​

​សមត្ថកិច្ច​បានឲ្យដឹងថា​៖​ផ្ទះ​ទី​១​ត្រូវ​ភ្លើង​ឆេះ​ដែល​លក់​ចាប់ហួយ​មានឈ្មោះ ស្រី យិន និង​ទី​២​ម្ចាស់​ពេទ្យធ្មេញ​ឈ្មោះ ឈិន ឈន​មាន​ទីលំនៅ​ភូមិ​សង្កាត់​ខាងលើ​ក្រោយពី​កើតហេតុ​នោះ​គេ​ពុំ​ទាន់​ដឹង​ថា ៖ ទំហំ​នៃ​ការខូចខាត​អស់​ទ្រព្យសម្បត្តិ​ប៉ុន្មាន​នោះ​ទេ ដោយ​គ្រាន់តែ​ដឹងថា ខូចខាត​ផ្ទះ​ពេទ្យធ្មេញ​ច្រើនជាង​ផ្ទះ​លក់​ចាប់ហួយ​ហើយ​ការជួយ​ពន្លត់អគ្គីភ័យ​នេះ​ផង​ដែរ គឺ​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៤ គ្រឿង របស់​កងរាជអាវុធហត្ថ​២​គ្រឿង​និង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​២​គ្រឿង​។​

​សូមប​ញ្ញាក់​ផងដែរ​ថា ៖ ពលរដ្ឋ​ក្រុង​ស្វាយរៀង ក៏​ដូច​ជា​ម្ចាស់ផ្ទះ​បាន​រិះគន់​ខាង​អគ្គីសនី​ខេត្ត ដែល​មាន​ដាក់​ប្រអប់​ភ្លើង​នៅ​ជញ្ជាំង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដោយ​នៅ​ខាងជើង​ផ្ទះ​ប្រហែល​ជាង​២០​ម៉ែត្រ មិន​យក​ទៅ​ដាក់​នោះទេ បើទោះបីជា​មាន​ការ​សំណូមពរ​ពី​ម្ចាស់ផ្ទះ​ជាច្រើន​មកហើយ​។​ពាក់់ព័ន្ធ​ករណី​ខាងលើ​នេះ​ខាង​ក្រុម​អ្នកសារព័ត៌មាន​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​ខាង​អគ្គីសនី​ស្វាយរៀង​នោះទេ​៕ វ៉ៃកូ​

spot_img
×