Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​ចំណត​បេនឡាន កំពង់​អំពិល ស្រុក​បូរី​ជលសារ គ្មាន​ការរៀបចំ​សណ្តាប់ធ្នាប់​ទុកឱ្យ​រថយន្ត​ដឹកទំនិញ​ធំៗ​ចត​ស្ទះ​ពេញ​ផ្លូវ​

spot_img

តាកែវ ៖ អភិបាលរង​ខេត្ត​តាកែវ​លោក អ៊ុន វណ្ណា បាន​ចេញ​សារ​រិះគន់​មួយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សបុ​ក​របស់​ខ្លួន ថា​ចំណត​បេន​ឡាន​កំពង់អំពិល ចត​រថយន្ត​ដឹកទំនិញ​ធំៗ​មិន​ខ្វល់​ពី​អ្នកណា​ឡើយ ។ ស្តែង​ចេញ​ពី​រូបភាព ឃើញថា ទីតាំង​ខាងលើ​ហាក់ដូចជា​គ្មាន​ការរៀបចំ​សណ្តាប់ធ្នាប់​ពី​ម្ចាស់​បេន​កំពង់អំពិល និង​អាជ្ញាធរ​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​ឡើយ ។​

ក្នុង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​បាន​សំណូមពរ​ទៅ​អាជ្ញាធរ​ស្រុក​ជួយ​អន្តរាគមន៍​លើ​ការរៀបចំ​ធ្វើ​សណ្តាប់ធ្នាប់​នៅ​ក្នុង​​បេន​ចំណត​កំពុងអំពិល​នេះ​ផង កុំ​ទុក​ឲ្យ​ទីនេះ​ជា​កន្លែង​សណ្តាប់ធ្នាប់ និង​ទុក​ឲ្យ​ម្ចាស់បេន​ចំណ​តយកផ្លូវ​ធ្វើ​ជា​អាជីវកម្ម​។ សូម​បញ្ជាក់​​ផង​ដែរ​ថា បេន​ចំណត​កំពុងអំពិល​នេះ​មាន​ទីតាំង​ឋិត​នៅ​ភូមិ​កំពង់​អំពិល ឃុំ​បូរី​ជលសារ ស្រុក​បូរី​ជលសារ ខេត្តតាកែវ​៕ តាកែវ​

 

spot_img
×