Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ អបអរសាទរ​គំរោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន របស់​រដ្ឋាភិបាល ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ

spot_img

​ខេត្ត​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​អារម្មណ៍​រីករាយ និង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រៀម​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​បំពេញ​តម្រូវការ​ធ្វើ​ដំណើ​រ របស់​ប្រជាពលរដ្ឋ មាន​រយៈពេល​ឆាប់រហ័ស​។ ឯកសារ​ផ្លូវការ​បង្ហាញថា ផ្លូវ​ល្បឿន​លឿន ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង ១៩០,០១៦ គីឡូម៉ែត្រ​។ ផ្លូវ​នេះ នឹង​បញ្ចប់​ការសិក្សា​នៅ​ចុងឆ្នាំ​២០១៨ ហើយ​នឹង​ចាប់ផ្តើម​ស្ថាបនា​នៅ​ដើមឆ្នាំ​២០១៩ ដោយ គ្រោង​បញ្ចប់​ការកសាង​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២៣ ពោល​គឺ​ប្រើ​រយៈពេល ៤​ឆ្នាំ ដើម្បី​សាងសង់ ។ ផ្លូវ​ល្បឿន​លឿន​នេះ គ្រោង​ចំណាយ​ថវិកា​ចំនួន ១,៧៨២,០០០,០០០​ដុល្លា​ន​ដុល្លារ​សហរដ្ឋ អាមេរិក និង​សាងសង់​ដោយ ក្រុមហ៊ុន CRBC (China Road and Bridge Corporation)​។​

​ទាក់ទិន​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​នេះ យោង​តាម​ខ្លឹមសារ សិក្ខាសាលា​ស្តីពី​ការចូលរួម​វាយតម្លៃ​លទ្ឋផល​ការសិក្សា​ហេតុផល​បរិស្ថាន និង​សង្គម​ពេញលេញ​នៃ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​តំណាង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នានា ក្រោម​អធិបតីភាព លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។ ក្រុមការងារ​ស្ថាប័ន​ពាក់ព័ន្ធ និង​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​គាំទ្រ​ទាំងស្រុង ចំពោះ​គ្រោង​ស្ថាបន​ផ្លូវ​ល្បឿន​លឿន​ខាងលើនេះ​។ នា​ឱកាស​នោះ​ដែរ លោក យន្ត មីន បាន​ជម្រុញ​លើកទឹកចិត្ត​ឲ្យ​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​នេះ មានដំណើរ​ការចេញ​ជា​លទ្ធផល​អោយបាន​ឆាប់ ដោយ​គោរព​តាមច្បាប់ និង​ធានា​គុណភាព​ស្តង់ដារ​អោយបាន​ត្រឹមត្រូវ​។​
​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ ឆ្លងកាត់ ៤​រាជធានី​-​ខេត្ត រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ និង ខេត្ត​ព្រះសីហនុ​។ ក្នុងនោះ​បាន​ឆ្លងកាត់ ៦​ស្រុក ១​ខណ្ឌ ២​ក្រុង ៣១​ឃុំ​-​សង្កាត់ និង​១១០​ភូមិ​។​

ផ្លូវ​ល្បៀន​លឿន​នេះ មាន​កំរាល​បេតុង​កៅស៊ូ AC មាន​ប្រវែង​សរុប ១៩០,០៦១ គីឡូម៉ែត្រ (​គិត​រួម​ទាំង​ស្ពាន និង​លូ​ទាំងអស់​)​។ ផ្លូវ​ល្បឿន​លឿន​នេះ មាន​ទទឹង ២៤,៥ ម៉ែត្រ ក្នុងនោះ​មាន​គន្លង​ផ្លូវ​ឡាន (២x៣,៧៥​ម៉ែត្រ​) សងខាង ជាយ​ផ្លូវ​កៅស៊ូ​២ (២x២,៥​ម៉ែត្រ​) សម្រាប់​ម៉ូតូ ជាយ​ផ្លូវ​ដីក្រហម ២(២x០,៧៥) សម្រាប់​ថ្មើរជើង និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ ៣​ម៉ែត្រ មាន ស្ពាន ៨៩​កន្លែង​។ ផ្លូវ​នេះ​មាន​ល្បឿន​កំណត់​ចាប់ពី ៨០ ទៅ ១២០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ មាន​កន្លែង​សម្រាប់​ឈប់សម្រាក​ចំនួន ៤​កន្លែង និង​ស្ថានីយប្រេងឥន្ធនៈ ៣​កន្លែង​។​

ផ្លូវ​នេះ​ក៏​មានរ​បង​អម​តាម​សងខាង​ផ្លូវ ដើម្បី​ការពារ​សត្វពាហនៈ​ឆ្លងកាត់ និង​របាំង​ការពារ​សំឡេង​រំខាន​សរុប​ប្រហែល ៥៧,១៩ គីឡូម៉ែត្រ ព្រមទាំង​ទុក​កន្លែង​សម្រាប់​មនុស្ស និង​សត្វព្រៃ​ឆ្លងកាត់​ចំនូ​ន ៣៥២​កន្លែង​។​

មន្ត្រី​ដដែល បានឲ្យដឹងថា ទិន្នន័យ​នេះ គ្រាន់តែ​ជា​លទ្ធផល នៃ​ការសិក្សា​ដំណាក់កាល​ទី​១ តែប៉ុណ្ណោះ ព្រោះ​ខាង​ភាគី​ក្រុមហ៊ុន នឹង​ត្រូវ​ធ្វើការ​សិក្សា​ចំនួន ៣​លើក​បន្ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ ដើម្បី​ឲ្យបាន​ច្បាស់លាស់ មុននឹង​ចាប់ផ្តើម​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ នៅ​ដើមឆ្នាំ​២០១៩​ខាងមុខ​៕ ដែន សីមា​

 

spot_img
×