Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ នឹង​ស្ថាបនា​ផ្លូវ​ប្រប​ឆ្នេរសមុទ្រ ដើម្បី​បម្រើវិស័យ​ទេសចរណ៍ ចាប់ពី​ឆ្នេរសមុទ្រ​រាម​

spot_img

ខេត្ត​ព្រះសីហនុ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ចន្ទ ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ឆ្លង​របាយការណ៍​សិក្សា​លទ្ធភាព​អនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​លេខ ៤៥២ ប្រប​ឆ្នេរសមុទ្រ មាន​ប្រវែង ៩,៣៤០ ម៉ែត្រ និង​ទទឹង ១៨ ម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ ៤៥ ស្ថិតក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ភ្ជាប់​ទៅ​កាន់​ផ្លូវ​លេខ​១៤៩​សេ ស្ថិតនៅ​ក្នុង​សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ កិច្ចប្រជុំ​នេះ ក្រោម​អធិបតីភាព លោក ជាវ វិជ្ជា​ក់ អភិបាលរង​ខេត្ត​ព្រះសីហនុ ដោយ​មាន​មន្ត្រី​តំណាង​មកពី​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ខេត្ត បាន​ចូលរួម​ពិភាក្សា​។​

ការស្ថាបនា​ផ្លូវ​ប្រប​ឆ្នេរ​សមុទ្រ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានរៀបចំ ឲ្យមាន​ក្រុម​ការងារ​ចម្រុះ​ចុះ​សិក្សា​លទ្ធភាព​អនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​លេខ ៤៥២ (​តំបន់​ពយ​ម៉ាចូ​វ​) ដោយ​ការសិក្សា​នេះ មាន​គោលបំណង​ស្វែងរក​អត្ថប្រយោជន៍ និង​ផល​ប៉ះពាល់​ពី​គម្រោង​ស្ថាបនា​កំណាត់​ផ្លូវ​លេខ​៤៥២ ក្រោម​ជំនួយ​ឥត​សំណង របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តាមរយៈ លោក ង្វៀន ហ្វ​ជុង អគ្គលេខាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម ក្នុង​ដំណើរ​បំពេញ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧​។​

លទ្ធផល នៃ​កិច្ច​ពិក្សា​នេះ​បង្ហាញថា កំណត់​ផ្លូវ​លេខ ៤៥២ ខាងលើ គឺ​មាន​ចំណុច​ចាប់ផ្តើម​ខ្នែង​ចេញពី​ផ្លូវ​លេខ​៤៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧ និង​លេខ​៨ ស្ថិតនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ដោយ​ឆ្ពោះ​មក​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ខេត្ត​លេខ​១៤៩ សេ ក្បែរ​វត្ត​អូរត្រេះ ស្ថិតនៅ​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ចំងាយ ១១ គីឡូម៉ែត្រ ដោយ​គ្រោង​ចំណាយ​ថវិកា​សម្រាប់​គម្រោង​នេះ​ចំនួន ១៧,៩០៤,០១៨.០០ ដុល្លារ​សហរដ្ឋអាមេរិក​។ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា គម្រោង​ស្ថាបនា​ផ្លូវ​ប្រប​មាត់សមុទ្រ ចាប់ពី​ឆ្នេរសមុទ្រ​រាម ស្ថិតក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ត​ភ្ជាប់​ឆ្ពោះ​មក​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ នាពេល​នេះ​មិន​មាន​ឧបសគ្គ​អ្វី​រារាំង​នោះ​ទេ ហើយ​នឹង​ស្ថាបនា​ចេញ​ជា​រូបរាង ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ​៕ ដែន សីមា​

spot_img
×