Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បាន​រថយន្ត​ដឹកឈើ​មួយគ្រឿង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង​

spot_img

​កំពង់ឆ្នាំង ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់បាន​រថយន្ត​ដឹកឈើ​បរណិត​មួយគ្រឿង ដែលមាន​ផ្ទុក​ឈើ​ធ្នុង​ចំនួន​៣៣​ដុំ បម្រុង​លោតឆ័ត្រ​តាមផ្លូវ​ជាតិ​លេខ​៥ ។​

​ប្រតិបត្តិ​ការចាប់​រថ​យន្ត​ដឹកឈើ​ក្រញូង​នេះ​ធ្វើឡើង កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ពោធិ​រិ​ទ្ធិ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។ ម្ចាស់​ឈើ​មិនត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានឡើយ ដោយ​គេ​អះអាងថា​ជនសង្ស័យ​ដឹកឈើ​ល្មើសច្បាប់​នេះ បាន​រត់​គេចខ្លួនបាត់​ក្នុងពេល​បង្ក្រាប​នោះ ។ ចំពោះ​រថយន្ត​ដឹកឈើ​ម៉ាក​តូ​យូ​តា​កាមរី​សេរី​៩៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2C 4793 និង ឈើ​ធ្នុង​ចំនួន​៣៣​ដុំ ស្មើនឹង​០,៥២១​ម៉ែត្រគូប ត្រូវបាន​ប្រគល់​ទៅអោយ​មន្ត្រីរដ្ឋបាល​ព្រៃ​រក្សាទុក​និង​ចាត់ការ​ទៅតាម​និតិ​វិធី ។​

អ្នកដឹង​រឿង​បានអោយដឹងថា នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ការដឹកជញ្ជូន​ឈើប្រណិត​តាមផ្លូវ​ជាតិ​លេខ​៥ ដោយ​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង កំពុងមាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង ជាពិសេស​នៅពេល​យប់​។ យូរៗ​គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​ចាប់បាន​ម្តង​ដោយសារតែ​ម្ចាស់​ឈើ​ទាំងនោះ​មិនបាន​បង់លុយ​អោយ​។​

ករណីនេះ​បើ​ពិត​ដូច​គេ​និយាយ​មែន គួរតែ​ថ្នាក់លើ​មាន​វិធានការ​ហើយ កុំ​ទុកអោយ​មហាជន​រិៈ​គន់​តទៅទៀត​៕​ ដោយ​៖​ចៅ សន​

spot_img
×