Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុងតែ​ដើរ ស្រាប់តែ​ឃើញ​ម៉ាស៊ីន ATM “​ខ្ជាក់​” លុយ​ចេញ (Video inside)

spot_img

ប្តី​ប្រពន្ធ​ពីរ​រូប​កំពុងតែ​ដើរ ស្រាប់តែ​ឃើញ​រឿង​នេះ​កើតឡើង ពួកគេ​ទាំង​ពីរ ក៏​ប្រញាប់​ស្ទុះ​ទៅ​រើស​យក​លុយ ស្រាប់តែ​សកម្មភាព​ទាំង​នោះ​របស់​ពួកគេ​ត្រូវបាន​កាមេរ៉ា​ឃ្លាំ​មើល​ថត​ទុក​។​

​កាលពីដើម​ខែ​មីនា ប្តី​ប្រពន្ធ​មួយគូ​កំពុង​ដើរ​លេង​តាម​ដង​វិថី​នៅ​ទីក្រុង​នី​ញ​បូ ខេត្ត ជឺ​ជាំង ប្រទេស​ចិន ក៏​ឃើញ​ម៉ាស៊ីន ATM មួយ​ប្រហែលជា​មាន​បញ្ហា ព្រោះ​តែ​វា “​ខ្ជាក់​” លុយ​រាប់សិប​សន្លឹក​ប៉ើង​ចេញមកក្រៅ​។ ឃើញបែបនេះ ប្តី​ប្រពន្ធ​ពីរ​នាក់​ក៏​ស្ទុះ​ទៅ​ប្រមូល​យក​លុយ​ទាំងអស់​ដែល​មាន​ចំនួន ៣០០០​យាន់​។ បន្ទាប់​ពី​រាប់​លុយ​អ្នក​ទាំង​ពីរ ក៏​ចាកចេញ​ពី​កន្លែងកើតហេតុ​។​

​ស្មាន​មិន​ដល់​ថា សកម្មភាព​របស់​ពួកគេ​បាន​ត្រូវ​កាមេរ៉ា​ថត​ទុក ចុង​ក្រោយ​ប៉ូលិស​ក៏​បាន​រកឃើញ​អត្តសញ្ញាណ​អ្នក​ទាំង​ពីរ ហើយ​បញ្ចុះបញ្ចូល​ពួកគេ​សងលុយ​ទាំងនេះ​មក​ឲ្យ​ធនាគារវិញ​។ ប៉ុន្តែ​គេ​ពុំ​ដឹង​ថា តើ​ប៉ូលិស “​បញ្ចុះបញ្ចូល​” ដោយ​វិធី​ណា​ទេ ដើម្បី​ឲ្យ​ប្តី​ប្រពន្ធ​ពីរ​នាក់​នោះ ស្រុះស្រួល​ប្រគល់​លុយ​ឲ្យ​ធនាគា​រវិញ​៕ សូ​យ​ន

spot_img
×