Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ទៀតហើយ​! ស្ត្រី​ម្នាក់​តេ​ទូរស័ព្ទ​ទៅ​សាច់ញាតិ ខណៈ​កំពុង​សាក ផ្ទុះ​ថ្ម​បណ្តាល​​ឲ្យ​រលាក​ធ្ងន់ធ្ងរ​​ស្លាប់​ភ្លាមៗ​តែម្តង​

spot_img

​យោងតាម The New Indian Express ស្ត្រី​រងគ្រោះ​ឈ្មោះ Uma Oram បាន​កំពុង​ប្រើប្រាស់​ទូរស័ព្ទ​របស់​នា​ង មុនពេល​វា​ផ្ទុះ ។ ខណៈ​នាង​បាន​កំពុងនិយាយ​ទៅកាន់​សាច់ញាតិ​របស់​នាង នៅពេលនោះ នាង​កត់សម្គាល់​ឃើញថា ថ្ម​ទូរស័ព្ទ​របស់​នាង​បានចេញ​ទឹក ដូច្នេះ នាង​សម្រេចចិត្ត​សាក​វា ។ នាង​បាន​ដោត​ទូរស័ព្ទ​របស់​នាង ទៅនឹង​ឆ្នាំង​សាក និង​បន្ត​ការសន្ទនា ។ ភ្លាមៗ​នោះ ស្រាប់តែ​ទូរស័ព្ទ​របស់​នាង​ផ្ទុះឡើង បណ្តាល​ឲ្យ​នាង​ដួលសន្លប់​ស្តូកស្តឹង​តែម្តង ។

​នាង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ទីកន្លែង​ដែល​វេជ្ជបណ្ឌិត​បាន​រកឃើញ​ថា នាង​បាន​រងរបួស​រលាក​ធ្ងន់ធ្ងរ​នៅត្រង់​ដៃ​, ទ្រូង និង​ជើង ។​

​ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ នៅពេល​នាង​បាន​មកដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក (DHH) នាង​ត្រូវបាន​គ្រូពេទ្យ​នៅ​ទីនោះ​ប្រកាស​ស្លាប់ ។​

​បងប្រុស​របស់​នាង​ឈ្មោះ Durga Prasad Oram និយាយថា​៖ «​ទូរស័ព្ទ​បាន​កំពុង​សាក​ថ្ម នៅពេលនោះ​នាង​ចាប់ផ្តើម​និយាយ​ទៅកាន់​សាច់ញាតិ ។ ហើយ​ថ្ម​របស់​វា​បាន​ផ្ទុះឡើង​ភ្លាមៗ​តែម្តង ។ មុនពេល​យើង​អាច​ដឹង​នូវ​អ្វី​ពិតប្រាកដ​បានកើត​ឡើង Uma បាន​ដេក​ដួលសន្លប់​ទៅហើយ ។ នាង​ត្រូវ​បានប្រកាស​ស្លាប់​នៅ​មន្ទីរពេទ្យ​» ។​

​គេ​ពុំ​ច្បាស់​ថា ទូរស័ព្ទ​របស់​នាង​ជា​ប្រភេទ​ម៉ូ​ឌែ​ល​អ្វី​នោះទេ ប៉ុន្តែ រូបភាព​បានបង្ហាញ​យីហោ Nokia នៅលើ​ទូរស័ព្ទ​ដែល​បាន​ផ្ទុះ ។ ក្រុមគ្រួសារ​របស់ Uma បានទាមទារ​សំណង​ពី​ក្រុមហ៊ុនទូរស័ព្ទ​នេះ ព្រោះថា ទូរស័ព្ទ​នេះ​ទើបតែ​បើក​ដំណើរការ​កាលពី​ឆ្នាំមុន​ប៉ុណ្ណោះ ។​

​ទោះយ៉ាងណា Daily Mail បាន​រាយការណ៍​ថា ក្រុមហ៊ុន Nokia បាន​បដិសេធថា ទូរស័ព្ទ​នេះ​ត្រូវបាន​ផលិត ឬ លក់​ដោយ​ក្រុមហ៊ុន HMD Global ដែលជា​ទីផ្សារ​ថ្មី​របស់​ទូរស័ព្ទ Nokia ។​

​ទោះយ៉ាងណា បច្ចុប្បន្ននេះ ប៉ូលីស​កំពុង​ស៊ើបអង្កេត​ករណីនេះ និង​ប្រគល់​សាកសព​នារី​រងគ្រោះ​ទៅ​ឲ្យ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ចន្ទី

spot_img
×