Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ច្រករបៀង​សំ​យ៉ោង សុំ​បកស្រាយ​ជុំវិញ​រឿង​ក្រុម​រថយន្ត​កុងតឺន័​រដឹក​ដែក​អេតចាយ ដែល​បាន​បំផ្លាញ​ផ្លូវលំ​មួយ​ខ្សែ​នៅ​ស្រុក​កំពង់រោទិ៍​

spot_img

​ស្វាយរៀង ៖ ក្រោយពី​សារព័ត៌មាន បាន ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា​ម្សិលមិញ​ថា​ផ្លូវលំ​មួយ​ខ្សែ កំពុង​រង​ការបំផ្លាញ​ពី​រថយន្ត​ដឹក​អេតចាយ​ឆ្ពោះទៅ​ច្រករបៀង​សំ​យ៉ោង ស្រុក​កំពង់រោទិ៍​រួចមក មាន​សមត្ថកិច្ច​ឈរជើង​នៅ​ទីនោះ បាន​ធ្វើ​ការឆ្លើយតប​អះអាង​តាម​ទូរស័ព្ទ​មក​ថា រថយន្ត​កុងតឺន័​រដឹក​អេតចាយ​នេះ ទើបតែ​មក​ដល់​ច្រកព្រំដែន​របៀង​សំ​យ៉ោង​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ទេ ដោយ​រថយន្ត​ទាំង​នេះ​រាល់ដង​ចេញ​តាម​ច្រកព្រំដែន​គ្រួស​(​ក្រសាំង​ជ្រំ​)​ស្រុក​ស្វាយជ្រំ តែ​ដោយ​ច្រកព្រំដែន​គ្រួស​នេះ​ភាគី​វៀតណាម​គេ​បិទ​មិន​ឲ្យ​នាំ​ឲ្យ​ចូល​ដែក​អេតចាយ​ទើប​ក្រុម​រថយន្ត​ដឹក​អេតចាយ​បង្វែរ​មក​ច្រករបៀង​សំ​យ៉ោង​វិញ ពោល​គឺ​ទើបតែ​មក​ដល់​ច្រក​នេះ ហើយ​ឥឡូវនេះ​មន្ត្រី​ជំនាញ​បាន​ចុះមក​ធ្វើ​កំណត់ហេតុ​នាំ​ទៅ​កាត់​ទ្រុង​ហើយ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា រថយន្ត​ដឹក​អេតចាយ​ទាំងនោះ គឺ​មានឈ្មោះ ផេង ជា​អ្នក​នាំ​មក​ច្រក​សំ​យ៉ោង​នេះ ហើយ​សមត្ថកិច្ច​នៅ​ឈរជើង​ប្រចាំ​ច្រក​នោះ​មិន​អនុញ្ញាត​ឲ្យ​នាំ​ទៅ​វៀតណាម​ទេ ទើប​រាយការណ៍​ឲ្យ​ជំនាញ​គេ​ចុះ​ពិនត្យមើល និង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក សុខ រស់ អភិបាល​ស្រុក​កំពង់រោទិ៍ ក៏​ធ្លាប់បាន​អះអាង​ប្រាប់​ក្រុម​អ្នក​សារព័ត៍មាន​ថា លោក​មិន​មាន​ការអនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ដែក​អេតចាយ​រត់​តាម​ផ្លូវ​មួយ​នេះ​ទេ ហើយ​រថយន្ត​ទាំង​នេះ​ចូលមក​ដល់​ព្រំដែន​បាន ដោយ​សង្ស័យ​លួច​មក​ពេលយប់​ឥឡូវ​លោក​បាន​ឲ្យ​មន្ត្រី​របស់​លោក​សហការ​ជាមួយ​មន្ទីរ​ជំនាញ ចុះ​ទៅដល់​កន្លែង​រថយន្ត​ដឹក​អេតចាយ​នោះ​ហើយ បើ​ជំនាញ​គេ​ថា​មេ​ច យើង​នឹង​អនុវត្តតាម​ជំនាញ​របស់​គេ​។ លោក​បញ្ជាក់​ទៀត​ថា​បើ​អ្នកណា​ថា អាជ្ញាធរ​អនុញ្ញាត​នោះ គឺ​មិន​ពិត​ទេ ហើយ​លោក​ទើបតែ​ទទួលបាន​ព័ត៌មាន​ពី​អ្នកសារព័ត៌មាន​នៅ​ព្រឹក​មិញ​នេះ​ទេ​។​

​លោក​បា​បញ្ជាក់បន្ថែម​ថា រាល់​មុខទំនិញ​តាម​ច្បាប់​កំណត់​មិន​មាន​ការអនុញ្ញាតឲ្យ​ដឹក​ទំនិញ​ឆ្លង​ចេញ​ចូល​តាម​ច្រករបៀង​នោះ បើ​ដឹក​បាន​តាម​ច្រករបៀង គឺមាន​តែ​ប្រជាពលរដ្ឋ​រកស៊ី​បន្តិចបន្តួច​ដូចជា ទិញ​បន្លែ​តាម​ម៉ូតូ​ជាប់​ព្រំដែន​ប៉ុណ្ណោះ​។​

​ជុំវិញ​ការលើកឡើង​ខាងលើនេះ ពលរដ្ឋ​សង្ឃឹមថា ការអនុវត្ត​ចំពោះ​រថយន្ត​ដឹក​លើស​ទម្ងន់​ក៏​ជា​បិទ​ការ​សារាចរ​ទំនិញ​តាម​ច្រករបៀង​របស់​អាជ្ញាធរ​ស្រុក​កំពង់រោទិ៍​ឲ្យបាន​ដូច​ភ្លៀងរលឹម​ស្របតាម​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តម្រូវ​ឲ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស ត្រូវមាន​វិធានការ​ចំពោះ​រថយន្ត​ដឹក​លើស​ទម្ងន់​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕ វ៉ៃកូ​

spot_img
×