Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១៣ បាន​បិទ​បញ្ចប់ ឯកឧត្តម ស៊ី ជីន​ភីង ប្រធាន​រដ្ឋ​ចិន​គូសបញ្ជាក់ថា គ្មាន​កម្លាំង​ណាមួយ​អាច​រារាំង​ប្រជាជន​ចិន​ក្នុង​ការបោះ​ជំហាន​ទៅ​សម្រេច​សុបិន្ត​របស់ខ្លួន​នោះឡើយ​

spot_img

​ថ្ងៃទី ២០ ខែ​មីនា មហាសន្និបាត​លើក​ទី ១ នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១៣ បាន​បិទ​បញ្ចប់​នៅ​ក្រុង​ប៉េកាំង ។​ឯកឧត្តម​ស៊ី ជីន​ភីង ប្រធាន​រដ្ឋ​ចិន​បាន​ឡើង​ថ្លែង​សុន្ទរកថា​ជា​លើកដំបូង​បន្ទាប់​ពី​ឯកឧត្តម​បាន​ជាប់ឆ្នោត​បន្ត​អាណា​ត្តិ​ជា​ប្រធាន​រដ្ឋ​ចិន​ដោយ​លើកឡើង​ថា ឯកឧត្តម​នឹង​បន្ត​អនុវត្ត​តួនាទី​របស់​ខ្លួន​ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​ប្រកប​ដោយ​ភាពស្មោះត្រង់​ដូចពេល​មុនៗ​ដែរ ដើម្បី​បម្រើ​ដល់​ប្រជាជន និង​ទទួល​ការពិនិត្យ​អង្កេត​ពី​សំណាក់​ប្រជាជន ។ ឯកឧត្តម​គូសបញ្ជាក់ថា យុគសម័យ​ថ្មី​នៃ​សង្គម​និយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ចិន​គឺជា​របស់​ប្រជាជន​ចិន​គ្រប់រូប ឲ្យតែ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ និង​ធ្វើ​ការតស៊ូ​ជាមួយគ្នា នោះ​នឹង​គ្មាន​កម្លាំង​ណាមួយ​ដែល​អាច​រារាំង​ប្រជាជន​ចិន​ក្នុង​ការបោះ​ជំហាន​ទៅ​សម្រេច​សុបិន​របស់ខ្លួន​នោះឡើយ ។​

ថ្លែង​ក្នុង​សុន្ទរកថា​នេះ​ផងដែរ ឯកឧត្តម​ស៊ី ជីន​ភីង បាន​លើកឡើង​ទៀត​ថា ប្រជាជន​គឺជា​គោល​ចម្បង​តាំងពី​ដើម​ដល់​ចប់ ។ ឯកឧត្តម​ផ្តល់​អនុសាសន៍​ឲ្យ​មន្ត្រី​នៃ​ស្ថាប័នរដ្ឋ​ទាំងអស់ មិន​ថា​ខ្លួន​មាន​ឋានៈ​ខ្ពង់ខ្ពស់​ប៉ុនណា ក៏​ត្រូវ​ចង​ចាំ​ថា​ប្រទេស​ខ្លួន​ជា​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ត្រូវ​ទុក​ប្រជាជន​ក្នុង​ឋានៈ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ក្រអៅ​ដួងចិត្ត​របស់ខ្លួន​ជាប់​រហូត ត្រូវ​បម្រើ​ដល់​ប្រជាជន​ដោយ​ស្មោះត្រង់​ជាប់​រហូត ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ដើម្បី​ផលប្រយោជន៍​និង​សុខ​សុភមង្គល​របស់​ប្រជាជន ។​

ឯកឧត្តម​ស៊ី ជីន​ភីង​បាន​គូសបញ្ជាក់​ទៀត​ថា សិទ្ធិ​អំណាច​គ្រប់យ៉ាងរ​បស់​ជាតិ​គឺ​របស់​ប្រជាជន ។ ទាល់តែ​ប្រជាជនមាន​ទំនុកចិត្ត ទើប​ប្រទេស​ជាតិ​មាន​អនាគត​ដ៏​ល្អ​ប្រសើរ និង​មាន​កម្លាំង​ខ្លាំងក្លា ។​

ឯកឧត្តម ស៊ី ជីន​ភីង​បាន​គូសបញ្ជាក់ថា ការ​គាំពារ​អធិបតេយ្យភាព​និង​បូរ​ភាព​ដែនដី សម្រេច​ការបង្រួបបង្រួម​ទាំងស្រុង​របស់​មាតុប្រទេស ជាក្តី​បំណង​រួម​របស់​កុលបុត្រ​កុ​ល​ធីតា​ជនជាតិ​ចិន​គ្រប់រូប និង​ជា​ផលប្រយោជន៍​ជា​មូលដ្ឋាន​នៃ​ជនជាតិ​ចិន​។ នៅ​ចំពោះមុខ​សច្ចធម៌​ជនជាតិ​និង​ចរន្ត​ប្រវត្តិសាស្ត្រ ទង្វើ​និង​ឧបាយកល​ទាំងអស់​ដែល​ប៉ុនប៉ង​ធ្វើ​អបគមន៍​មាតុប្រទេស​សុទ្ធតែ​នឹង​ត្រូវ​ទទួល​បរាជ័យ​ទាំងអស់​។​

ឯកឧត្តម ស៊ី ជីន​ភីង​បាន​រំលឹក​ឡើងវិញ​ថា ប្រទេស​ចិន​នឹង​មិន​ធ្វើឲ្យ​មាន​ការ​ពលី​ផលប្រយោជន៍​នៃ​ប្រទេស​ដទៃ​ដើម្បី​ជា​ថ្នូរ​នឹង​ការអភិវឌ្ឍ​របស់​ប្រទេស​ខ្លួន​ជាដាច់ខាត ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​នឹង​មិន​ក​កើត​ទៅ​ជា​ការគំរាមកំហែង​ដល់​ប្រទេស​ណាមួយ​នោះទេ ប្រទេស​ចិន​នឹង​មិន​ធ្វើ​អនុត្តរភាព​ជា​ដរាប​ហើយក៏​មិន​វាតទី​ជា​រៀងរហូត​។​

ឯកឧត្តម ស៊ី ជីន​ភីង​បាន​ថ្លែង​ទៀតថា បក្សកុម្មុយនិស្ត​ចិន​ត្រូវតែ​រ៉ាប់រង​បន្ទុក​ប្រវត្តិសាស្ត្រ​ដែល​ដឹកនាំ​ប្រជាជន​ឲ្យធ្វើ​បដិវត្តន៍សង្គម​ដ៏ម​ហិ​មា ប្រកាន់ខ្ជាប់​ការគ្រប់គ្រង​បក្ស​ដោយ​យុត្តិធម៌​និង​កាន់​អំណាច​ដើម្បី​ប្រជាជន រួមសុខទុក្ខ​ជាមួយ​ប្រជាជន​ព្រម​និង​សាមគ្គី​រួបរួម​កម្លាំង​ជាមួយ​ប្រជាជន​ដើម្បី​ធ្វើ​ការតស៊ូ​ប្រយុទ្ធ​ជាមួយគ្នា​៕​

spot_img
×