Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ការបាញ់រះ​នៅ​សាលារៀន​អាមេរិក​ទៀត​ហើយ

spot_img

ករណី​បាញ់រះ​មួយ​បាន​កើតឡើង​នៅ​សាលា​មធ្យមសិក្សា Great Mills នៃ​រដ្ឋ Maryland អាមេរិក នៅ​ថ្ងៃ ២០ មីនា បណ្តាលឲ្យ​មនុស្ស​៣​នាក់ រងរបួស​ធ្ងន់​។​

​សារព័ត៌មាន AFP បាន​ដក​សម្តី​របស់​ប៉ូលិស​ឲ្យដឹងថា មាន​មនុស្ស ២​នាក់ នៅក្នុង​សាលា​រួម​ជាមួយ​ជន​វាយប្រហារ បាន​រងរបួស​ធ្ងន់ ហើយ​អ្នក​ទាំង ៣ កំពុង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដល់​ជីវិត​។ សិស្ស​ឈ្មោះ Jonathan Freese បានឲ្យដឹងថា ៖ ហេតុការណ៍​បាន​កើតឡើង​យ៉ាង​លឿន​បន្ទាប់ពី​ម៉ោង​រៀន​ចាប់ផ្តើម​។ ប៉ូលិស​បាន​ទៅ​ដល់​ភ្លាម និង​មាន​ប្រតិកម្ម​យ៉ាង​រហ័ស​។ Freese ឲ្យដឹង​បន្ថែម​ថា ប៉ូលិស​បាន​ឆែកឆេរ​គ្រ​ប់ន្ទប់រៀន​ទាំងអស់​។​

​តាម​ព័ត៌មាន​លើ​គេហទំព័រ​របស់​សាលា​នៅ​មណ្ឌល St. Mary’s County ដែល​ជា​សាលារៀន​រដ្ឋ​នេះ កងកម្លាំង​សន្តិសុខ​កំពុង​បាន​ឡោម​ព័ទ្ធ​សាលា Great Mills ហើយ​ត្រួតត្រា​ស្ថានការណ៍​ទាំងស្រុង​។

​ឆ្លើយតប​នឹង​បទសម្ភាសន៍​របស់ MSNBC នាយ​ប៉ូលិស​ប្រចាំ​មណ្ឌល​នោះ ឲ្យដឹងថា ខ្មាន់កាំភ្លើង​គឺជា​សិស្ស​ម្នាក់​។ មុខសញ្ញា​នេះ បាន​បាញ់​ទៅ​លើ​សិស្ស​ប្រុស​ម្នាក់ និង​សិស្សស្រី​ម្នាក់ មុនពេល​ចាប់ផ្តើម​ម៉ោង​សិស្សា ហើយ​កងសន្តិសុខ​របស់​សាលា​បានបាញ់​ជនល្មើស​ឲ្យ​រងរបួស​ធ្ងន់​។​

​ចំណែកឯ​សិស្ស​ដទៃ ត្រូវបាន​ជម្លៀស​ទៅកាន់​សាលា​ផ្សេង​នៅក្បែរនោះ​។​

​បច្ចុប្បន្ន​យើង​ពុំ​ទាន់​ដឹង​ពី​បំណង​នៃ​ការផ្ទុះ​អាវុធ​នៅឡើយ​ទេ​៕ សូ​យ​ន​

spot_img
×