Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថៃ ៖ មាន​ការមន្ទិលសង្ស័យ​ករណី​កិបកេង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ជនក្រីក្រ​

spot_img

នៅ​ថ្ងៃ​ទី ២០ ខែ​មីនា ម្សិលមិញ​នេះ គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​សាធារណៈ ក្នុង (PACC) បានប្រកាសថា គេ​កំពុង​ស៊ើបអង្កេត​ករណី​កិបកេង​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋ​ដល់​អ្នកក្រីក្រ​អស់​ប្រមាណ ៨៥% ។​

​នាយករដ្ឋមន្ត្រី​ថៃ ចាន់​អូ​ចារ

​អគ្គលេខា​របស់ PACC Korntip Daroj ឲ្យដឹងថា PACC បាន​រកឃើញ​សញ្ញា​មិន​ប្រក្រតី​ទាក់ទង​ដល់​ទឹកប្រាក់ ១០០​លាន​បាត (​ប្រមាណ ៣,២​លាន​ដុល្លារ​) ដែល​ជា​ប្រាក់​រដ្ឋ​ឧបត្ថម្ភ​សម្រាប់​ក្រុម​មនុស្ស​មាន​ចំណូល​ទាប​។​

​គណៈកម្មការ​ខាងលើ​បាន​បើក​ការស៊ើបអង្កេត និង​រក​ឃើញ​ភស្តុតាង​កិបកេង​នៅ​ខេត្ត​ចំនួន ៤៩ ក្នុង​ចំណោម​ខេត្ត​ទាំង ៧៦ របស់​ថៃ។​

​មូលនិធិ​ខាងលើ​គឺជា​ការគាំទ្រ​របស់​រដ្ឋ​ដោយ​ផ្ទាល់​ចំពោះ​មុខសញ្ញា​ចាំបាច់​ត្រូវ​ជួយសង្គ្រោះ ហើយ​មាន​កម្រិត​អតិប្បរមា គឺ ៣.០០០​បាត សម្រាប់​មនុស្ស​ម្នាក់ (​ប្រមាណ ១០០​ដុល្លារ​) ។​

​នាយករដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ទាំងស្រុ​ង​លើ​បុគ្គល​ដែល​ទទួលបន្ទុក​កិច្ចការ​នេះ​។ តាម​ដឹង​ជន​កេងប្រវ័ញ្ច​ទាំងនោះ​បាន​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ក្លែងក្លាយ​ក្នុងការ​កិបកេង​យក​ប្រាក់​ជំនួយ​ទាំងនោះ​៕ សូ​យ​ន​

spot_img
×