Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាដូរ​របស់​សម្តេច​តេជោ មិន​យក​ប្រាក់​ពី​អាជីវករ លើ​ការសាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ​

spot_img

​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង ស្រេង​បានប្រកាសថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​មិន​យក​ប្រាក់​ពី​អាជីវករ លើ​ការ សាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ​ឡើយ រួម​នឹង​ការផ្តល់​សេវា​ផ្សេងៗ មិន​យក​ប្រាក់​ផងដែរ ។ លោក​ថា នេះ​ជា​កាដូរ​របស់​សម្តេច​តេជោ​ហ៊ុន សែន នាក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្ញើ​ជូន​បងប្អូន​អាជីវករ​ទាំងអស់​។​លោក​បាន​បន្ថែមថា ក្រៅពី​កាដូ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​បាន​ជួយ​ធ្វើការ​ជួសជុល​នូវ​ប្រព័ន្ធ​លូ និង​ផ្លូវ​បេតុង​ជុំវិញ​ផ្សារ ផងដែរ ដើម្បី​ងាយស្រួល​ដល់​បងប្អូន​អាជីវករ​ធ្វើដំណើរ កុំឲ្យ​មាន​ការកកស្ទះ​។​

ការប្រកាស​បែប​នេះ​រប​ស់​លោក​ឃួង ស្រេង​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២០​មីនា ខណៈ​ដែល​លោក​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ ចុះសួរសុខទុក្ខ​និង​ពិនិត្យមើល​ស្ថានភាព​ផ្សារ​ច្បារអំពៅ​ក្រោយពី​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​អស់​រាប់រយ​តូប​នោះ​។

​លោក​ឃួង ស្រេង​បាន​បញ្ជាក់​នៅ​ចំពោះមុខ​អាជីវករ​ថា សម្តេច​តេជោ​ហ៊ុន សែន នាក​រដ្ឋមន្ត្រី​បាន​សម្រេច​រួច​ហើយ ដោយ​សម្រេច​អោយ​មាន​ការ​ការសាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ ហើយ​តួ​ផ្សារ​ទាំងមូល​គឺ​សម្តេច​ជា​អ្នកចេញលុយ​ទាំងស្រុង ។​ចំណែក​បងប្អូន​អាជីវករ​ទាំងអស់​ត្រូវ​សាងសង់​តូប​ឡើងវិញ​ដោយ​ខ្លួនឯង​។

​លោក​ឃួង ស្រេង​បាន​បញ្ជាក់​នៅ​ចំពោះមុខ​អាជីវករ​ថា ការសាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ គឺ​មិន​អោយមាន​ការដំឡើង​ចំនួន​តូប​ឡើយ ។ បើ​បងប្អូន​ទទួលបាន​ព័ត៌មាន​ថា មាន​ការដំឡើង​ចំនួន​តូប​នោះ សូម​រាយការណ៍​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ អាជ្ញាធរ​នឹង​មាន​វិធានការ​ភ្លាម​។ លោក​បន្តថា ក្រៅ​ពី​ការសាងសង់​តួ​ផ្សារ​អោយ​ហើយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នឹង​កសាង​ផ្លូវ ជុំវិញ​ផ្សារ​និង​ដាក់អោយ​ផងដែរ​។​ទោះបីជា​យ៉ាងណាក្តី​លោក​ឃួង ស្រេង​បាន​សំណួ​ម​ពរ​ដល់​បងប្អូន​អាជីវករ​ទាំងអស់​ជួយ​ចូលរួម​លើ​បញ្ហា​អនាម័យ​បរិស្ថាន ក្នុង​ផ្សារ​អោយបាន​ល្អ​។

​គួររំលឹកថា គ្រោះ​អគ្គិភ័យ​ដ៏​អាក្រក់​ឆេះ​ផ្សារ​ច្បារអំពៅ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មីនា ឆ្នាំ​២០១៨ ដែល​បាន​ឆេះ​តូប​ក្នុង​ផ្សារ​ច្បារអំពៅ ស្ថិតនៅក្នុង​ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​

ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យមាន​អគ្គិភ័យ​លើក​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា បណ្តាល​មក​ឆ្លង​ចរន្ត​អគ្គិសនី (​ទុស្សេ​) ម្តុំ​តូប​ឈាង​ខាង​កើត​ផ្សារ បង្ក​ជា​អណ្តាតភ្លើង​ឆេះ​តូ​បត​គ្នាៗ​ឡើង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង ដោយ​បំផ្លាញ​អស់​តូប​សរុប ៥៨៨​តូប ក្នុងនោះ​តូប​ក្នុង​តួ​ផ្សារ ចំនួន​៣៤២​តូប និង​តូប​ក្រៅ​តួ​ផ្សារ ចំនួន​២៤៤​តូប ប៉ុន្តែ​មិន​មាន​រងរបួស​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ​។​

​ក្នុងឱកាស​នោះ​ដែរ ក្រុម​អាជីវករ​ផ្សារ​ច្បារអំពៅ ដែល​ទទួល​រងគ្រោះ​ដោយ​អគ្គិភ័យ​បាន​សម្តែង​ការ​សាទរ​គាំទ្រ​យ៉ាង​កក់ក្តៅ​ក្រៃលែង​ចំពោះ​ការយកចិត្តទុកដាក់​ពី​សម្តេច​តេជោ ចំពោះ​អាជីវករ​រងគ្រោះ​បន្ទាប់ពី​រងគ្រោះ​ដោយ​អគ្គិភ័យ​។​

​ក្រុម​អាជីវករ​ផ្សារ​ច្បារ​អំពៅ​បាន​សាទរ​និង​គាំទ្រ​សម្តេច​តេ​ជោមាន​ទឹកចិ​ត្ត​អាណិតអាសូរ​របស់​សម្តេច ព្រម​ទាំង​ការ​ផ្តល់​ជូន​តាម​សំណូមពរ​របស់​ក្រុមអាជីវករ​រួមមាន។ ​១. សាងសង់​ឡើង​វិញ ដំបូល​ផ្សារ​ដែល​បាន​ខូចខាត​។ ២. រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ បណ្ដាញ​លូ​ជុំវិញ​ផ្សារ និង​ចាក់​បេតុង​ក្នុង​បរិវេណ​ផ្សារ​៣. អនុញ្ញាត​ឱ្យ​អាជីវករ​សាងសង់​តូប​ដោយ​ខ្លួនឯង តាម​ចំនួន​តូប​ដែល​ធ្លាប់មាន ដោយ​គិតគូរ​មិនអោយ​មាន​ការ​លួច​បន្ថែម​តូប​លក់ដូរ​ឡើយ។ ​៤. សម្រួល​ការរៀបចំ​ឯក​សារ​ផ្សេងៗ​ដើម្បី​សាងសង់​អោយបាន​ឆាប់រហ័ស និង​ដោយ​ឥតគិតថ្លៃ​។​​

នៅ​ល្ងាច​ថ្ងៃទី​២០​មីនា​នេះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ផ្ទាល់​ដល់​ទីតាំង​ផ្សារ​ច្បារអំពៅ​ដែល​បាន​ឆាបឆេះ​ដោយ​​គ្រោះ​អគ្គីភ័យ​កាលពី​ពេល​ថ្មីៗ​កន្លងមកនេះ​។ ​ក្នុងនោះ​លោក​អភិបាល​បាន​ណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ប្រធាន​ផ្សារ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ជាមួយ​ការខ្វះខាត និង​សំណូមពរ​ចាំបាច់​ផ្សេងៗ​របស់​អាជីវករ ព្រមទាំង​ចាត់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ​ពន្លឿន​ការសំអាត​សំណល់​ពី​អគី្គ​ភ័យ និង​រុះ​រាន់​រៀបចំ​តាម​ការ​ផ្តល់​ជូន​ខាងលើ ដើម្បី​អោយ​បងប្អូន​អាជីវករ​ឆាប់​បាន​ចូល​លក់ដូរ​ឡើងវិញ​ចៀសវាស​ប៉ះពាល់​ដល់​ជីវភា​ពប្រ​ចាំ​ថ្ងៃ​របស់​ពួកគាត់​៕​ ដោយ​៖​កូឡាប​

spot_img
×