Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ដិសុខ​ឯកជន ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការថែរក្សា​សន្ដិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ ៖ វិស័យ​សន្ដិសុខ​ឯកជន បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ ទ្រព្យសម្បត្តិ សុវត្ថិភាព អាយុជីវិត ជូន​ប្រជាពលរដ្ឋ​អ្នកវិនិយោគ ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​។ នេះ​ជា​ការលើកឡើង​របស់​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ប្រធាន នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នា​ថ្ងៃ​២០ ខែ​មីនា ឆ្នាំ​២០១៨ ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​២ ។​

​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី បាន​ថ្លែងថា បច្ចុប្បន្ន ភ្នាក់ងារ​សន្ដិសុខ​ឯកជន នៅ​មិនទាន់​មាន​សមត្ថភាព​វិជ្ជាជីវៈ និង​ក្រម សីលធម៌​ច្បាស់លាស់​នៅឡើយ​ទេ ទើប​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន បាន​ផ្ដួចផ្ដើម​គំនិត​រៀបចំ​វគ្គ​បំប៉ន​ជំនាញ ដ៏​មាន​សារសំខាន់ នេះ​ឡើង ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព ភ្នាក់ងារ​សន្ដិសុខ​ឯកជន ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង សំដៅ​ធ្វើឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​កិច្ច ការពារ​សន្ដិសុខ​សង្គម​ជូន​ប្រជាពលរដ្ឋ ហើយ ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ដែល​ជា​សិក្ខាកាម​ទាំងអស់​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ស្ដាប់​វាគ្មិន​ពន្យល់ ហើយ​យក​ចំណេះដឹង​ទៅ បំពេញ​តួនាទី​របស់​ខ្លួន ក្នុង​ផ្លូវ​វិជ្ជមាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ការពារ​ផលប្រយោជន៍​ឯកជន សាធារណៈ និង​សង្គមជាតិ​ទាំងមូល​។​

​ភ្នាក់ងារ​សន្ដិសុខ ឯកជន​មាន​តួនាទី ជា​កម្លាំង​ជំនួយ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដោយ​ត្រូវ​រាយការណ៍​ភ្លាម​ដល់​អាជ្ញាធរ​មូលដ្ឋាន ប្រសិនបើ​ឃើញ​នូវ សកម្មភាព​ល្មើសច្បាប់​ណាមួយ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×