Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនពិការ​ងាយ​រងគ្រោះ​ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​និង​សប្បុរសជន​

spot_img

​បន្ទាយមានជ័យ : សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ រួមជាមួយ​សប្បុរស់ធម៌​នាំយក​អំណោយ​អាហារ​និង​រទេះ​ជូន​ជនពិការ​ងាយ​រងគ្រោះ​នៅ​ស្រុក​មង្គល​បូរី​កាលពី​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៧ ។​

​លោក លី សារី អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​គណកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​អោយដឹងថា : ដោយបាន​ការណែនាំ​ពីស​ម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា សាខា​និង​សប្បុរសជន​បាន​ចុះ​សួរ​សុខ​ទុក​និង​នាំយក​អំណោយ​រទេះ​ពិការ​ជូន​ដល់​ជនពិការ​ដែល​ជួ​ម​ការលំបាក​ក្នុងការ​ធ្វើដំណើរ​និង​ងាយ​រងគ្រោះ​។​

​ជនពិការ​មាន​:១- ឈ្មោះ គង់ ម៉ៅ ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​(​ពិការ​មួយ​កំណាត់​ខ្លួន​ខាងក្រោម រស់នៅ​ភូមិ​ចំការ​តា​ដោក​ឃុំ​ឬ​ស្សី​ក្រោក ។​២.​ឈ្មោះ វ៉ៃ ម៉ុង ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​។ រស់នៅ​ភូមិ​រូង​ក្របៅ​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី​។ ទាំង​២​នាក់​ពិការ​មួយ​កំណាត់​ក្រោម​។ ៣.​ឈ្មោះ ប៉ម ចំប៉ី ភេទ​ស្រី​អាយុ​១៥​ឆ្នាំ ពិការ​ពី​កំណើត រស់នៅ​ភូមិ​រូង​ក្របៅ​ឃុំ​អូរ​ប្រាសាទ​ដែរ​។​

​លោក លី សារី និង​សប្បុរសជន​បានផ្តល់​អំណោយ​ដល់​ជនពិការ​ដោយ​ម្នាក់ៗ​បាន​រទេះ​ពិការ​១ អង្ក​២​កា​រ៉ុង​ស្មើ​៨០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​ទឹកស៊ីអ៊ីវ​៤​យួរ សាប៊ូ​១​គីឡូក្រាម ប្រេងឆា​១​ដប ឃី​ត​១​កញ្ចប់​មាន​សា​រ៉ុង​១ ក្រ​ម៉ា​១ ភួយ​១ ម៉ុង​១ និង​ថវិការ​មួយចំនួន​៕ ដោយ :​បន្ទាយ​

spot_img
×