Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើសុំ​កិច្ចសហការ​ពី​ក្រសួង​បរិស្ថាន លើ​ការកសាង​ឡើងវិញ នៅ​តំបន់​សៀម​ប៉ាង​ខាងលិច​

spot_img

​​ភ្នំពេញ ​៖ លោក​សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៨​នេះ បានអនុញ្ញាត​ឱ្យ​លោក ចូ​ណា​ថាន់ អ៊ី​មស៍ នាយក​ប្រតិបត្តិ ក្រុមហ៊ុន​រ៉ា​ហ្ស៊ី​ង ហ្វី​និក ខូ អិល​ធី​ឌី បាន​ចូលជួប និង​ពិភាក្សា​ស្តី​ពី​ការកសាង​ឡើងវិញ នូវ​តំបន់​សៀម​ប៉ាង​ខាងលិច ក្នុង​ខេត្ត​ស្ទឹងត្រែង​។​

​ក្នុងនោះ លោក​នាយក​ប្រតិបត្តិ បាន​ស្នើសុំ​កិច្ចសហការ​ពី​ក្រសួង​បរិស្ថាន លើ​ការកសាង​ឡើងវិញ នៅ​តំបន់​ធម្មជាតិ​សៀម​ប៉ាង​ខាងលិច ទាំង​បច្ចេកទេស និង​មតិយោបល់​។​

​ទន្ទឹមនឹងនោះ លោក រដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​គំនិត​ថែរក្សា និង​ចង់​បង្កើត​តំបន់​ធម្មជាតិ​ឡើងវិញ​នេះ​ដែល​នឹង​បង្កើត​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​នៅ​មូលដ្ឋាន​ផ្ទាល់​ក្នុង​ទិសដៅ​ពង្រឹង​ភាព​រីកចម្រើន​របស់​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចំណាយ​ពេលវេលា​សិក្សា​ឱ្យបាន​ច្បាស់លាស់​ដើម្បី​ធានា​ការអភិវឌ្ឍន៍​បែក​ទេសចរណ៍ធម្មជាតិ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×