Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់​រ៉ូ​កែតធ្លាក់ចំ​ផ្សារ​នៅ​ស៊ី​រី បណ្តាល​ឲ្យ​មនុស្សជិត ៤០​ នាក់​ស្លាប់​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៣៥​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​ជា​ច្រើន​នាក់​ទៀត​រងរបួស នៅ​​ពេល​មាន​ការបាញ់​គ្រាប់​រ៉ូកែត​មួយ​មកលើផ្សារ​ដែល​កំពុង​មាន​មនុស្ស​ច្រើន ស្ថិត​នៅ​ជាង​ក្រុង Damascus រដ្ឋធានី​របស់​ប្រទេស​ស៊ី​រី​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ CNN នៅ​ថ្ងៃ​ពុធ​នេះ​។​

​ប្រភព​ពី​ប៉ូលីស​បាន​ប្រាប់​ទីភ្នាក់ងារ​សារព៌តមាន​រដ្ឋ​ស៊ីរី SANA ថា គ្រាប់​រ៉ូកែត​បាន​ធ្លាក់​ចុះផ្សារ ​Kashkul នៅ​ជាង​ក្រុង Jaramana ដែលជា​ផ្នែក​មួយ​របស់​រដ្ឋធានី Damascus​។​

​ជាង​ក្រុង​នៃ​កន្លែង​ដែល​ត្រូវ​វាយប្រហារ​ដោយ​គ្រាប់​រ៉ូកែត គឺជា​តំបន់​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​​ដោយ​រដ្ឋាភិបាល​ស៊ី​។ តំបន់​នោះ​ទទួលរង​ការវាយប្រហារ​ពី​ក្រុម​ឧទ្ទាម​ជា​ញឹកញាប់​។​

​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស (SOHR) បានឲ្យដឹងថា ចំនួន​​អ្នកស្លាប់ អាច​នឹង​កើនឡើង ដោយសារតែ​អ្នក​រងរបួស​ជាច្រើន​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​៕ សុភ័ក្ត្រ

spot_img
×