Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជន​ផ្ទុះ​កំហឹង​ទាមទារ​ឲ្យ​បណ្តេញ​ប្តី​ប្រពន្ធ​១​ចេញពី​ភូមិ ក្នុងករណី​ចាប់វាយ​និង​ចង​ក្មេងប្រុស​២​នាក់​ផ្អោប​នឹង​ដើមឈើ ព្រោះគ្រាន់តែរឿងតូចមួយនេះ

spot_img

​ប៉ូលីស​នៅក្នុង​ស្រុក Phanat Nikhom បាន​កោះហៅ​បុរស​ម្នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​វាយ​ក្មេងប្រុស Hmong ២ នាក់ ជាមួយនឹង​រំពាត់ និង​ចង​ពួកគេ​ផ្អោប​នឹង​គល់ឈើ​ដ៏​ធំ​មួយ ដើម្បី​សួរចម្លើយ​… ។​

​មន្ត្រី​ស៊ើបអង្កេត​ឈ្មោះ Issara Arokha ដែល​បាន​ទាក់ទង​ទៅ​ប៉ូលីស​ស្រុក Phanat Nikhom នៅក្នុង​ខេត្ត Chon Buri បាន​និយាយថា គាត់​ជឿថា បុរស​ឈ្មោះ Panchat Chawanthanakiart នឹងមិន​រត់​ទៅណា​នោះទេ ព្រោះ​គាត់​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅក្នុង Tambon Nong Hong, ស្រុក Pan Thong នៃ​ខេត្ត Chon Buri ។​

​ប៉ុន្តែ គាត់​និយាយថា ប្រសិន​ជនសង្ស័យ​ត្រូវ​បានចេញ​ដីកាចាប់ខ្លួន​ចំនួន ២ លើក​ហើយ តែ​នៅតែ​ពុំ​ព្រម​ចូលខ្លួន​មក​បំភ្លឺ​ទេ នោះ​ដីកាចាប់ខ្លួន​នឹងត្រូវ​អនុវត្ត​ទៅលើ​លោក Phanat និង​ប្រពន្ធ​របស់គាត់​តែម្តង ដែល​ត្រូវបាន​វាយ​ក្មេងប្រុស Hmong ២ នាក់ ស្ថិតនៅក្នុង​បរិវេណ​វត្ត Thung Hiang , Tambon Mon Nang ដោយ​ប្រើ​រំពាត់ និង​ចង​ពួកគេ​ផ្អោប​នឹង​គល់ឈើ ដើម្បី​ទុកជា​គំរូ​មួយ សម្រាប់​ក្មេងៗ​ដទៃទៀត​នៅក្នុង​សហគមន៍ មិនត្រូវ​មាន​ដៃ​មាន​ជើង​លួច​របស់ទ្រព្យ​ពី​អ្នកដទៃ​តទៅទៀត ។​

​សូមបញ្ជាក់ថា ក្មេងប្រុស​រងគ្រោះ​២​នាក់​នោះ ដែល​ត្រូវបាន​ប្តី​ប្រពន្ធ​ខាងលើ​ចោទប្រកាន់​លួច​លុយ​របស់​ពួកគេ​ចំនួន ២០០ បាត (៦ ដុល្លារ​) ត្រូវបាន​បញ្ជូន​ទៅកាន់​ទីជ្រកកោន​កុមារ​មួយកន្លែង នៅក្នុង​ស្រុក Phanat Nikhom ដើម្បី​ស្តារនីតិសម្បទា ។

​ពួក​អ្នកភូមិ​បាននាំគ្នា​ទៅកាន់​វត្ត​ខាងលើនេះ ដើម្បី​ធ្វើការ​ប្រឆាំង​ទៅនឹង​ទង្វើ​ដាក់​ទារុណកម្ម​ដ៏​សាហាវ​របស់​ប្តី​ប្រពន្ធ​នេះ និង​ទាមទារ​ឲ្យ​ត្រូវបាន​បណ្តេញ​ចេញពី​ក្នុង​សហគមន៍ ។​

​ប្តី​ប្រពន្ធ​នេះ ដំបូង ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា និង​ឃុំខ្លួន​មនុស្ស​ដោយ​ខុសច្បាប់ ៕ ចន្ទី​

 

spot_img
×