Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នា​ក់បាន​ស្លាប់​និង​ម្នាក់ទៀត​រង​បួស​ធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​បុក​ខឿន​ពុះ​ទ្រូងផ្លូវ​

spot_img

​កែបៈ ព្រោះតែ​បើកបរ​ល្បឿន​លឿន​​យុវជន​ម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​ម៉ូតូ​ដែល​ពួកគេ​ជិះ​ឌុប​គ្នា​បាន​រេ​បុក​ខឿន​ពុះ​ទ្រូងផ្លូវ​ត្រង់ចំណុច​ក្បែរ​សណ្ឋាគារ​រ៉ក់​រ៉ូយ៉ាល់​ខេត្ត​កែប​ស្ថិតនៅលើ​ដងផ្លូវ​ជាតិ​លេខ​៣៣​អា ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​។

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​នៅ​ចំណុច​ក្បែរ​សណ្ឋាគារ​ក​រ៉ូយ៉ាល់​ខេត្ត​កែប​បណ្តាលឱ្យ​ដោយ​យុវជន​ម្នាក់​បាត់បង់​ជីវិត និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​ជ្រុល​ចង្កូត​បុក​ខឿន​ពុះ​ទ្រូងផ្លូវ​។ សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា​ជង​រងគ្រោះ​ក្នុងករណីនេះ រួមមាន ១. ឈ្មោះ​កូប ឌុល​នី អាយុ ២៣​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​បាន​ស្លាប់​នៅនឹងកន្លែង​។ ២. ឈ្មោះ​ម៉ាត់ យ៉ា​កូប អាយុ ២០​ឆ្នាំ រងរបួស​ធ្ងន់​។ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​៕ ដោយ និរតី​

spot_img
×