Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាស្ត្រាចារ្យ​អា​មេ​រិច​ម្នាក់​ថា ៖ កូរ៉េខាងជើង​ គ្មាន​ថ្ងៃ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ឡើយ​

spot_img

​សាស្ត្រាចារ្យ​អា​មេ​រិច​ម្នាក់ មក​ពី​សកល​វិទ្យាល័យ Chicago បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​​ថា គ្មាន​ផ្លូវ​ទេ​ដែល​​កូរ៉េ​ខាងជើង​នឹង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ចោល​នោះ ពីព្រោះ​ពួក គេ​មិន​មាន ហេតុផល​ជឿថា អា​មេ​រិច​នឹង​អនុវត្ត​កិច្ច​ព្រមព្រៀង​លុបបំបាត់​នុយក្លេអ៊ែរ​ចោល ជាមួយ​ពួកគេ​ឡើយ​។​

​សាស្ត្រាចារ្យ​ឈ្មោះ John Mearsheimer បាន​ថ្លែង​ដូច្នេះ​ថា “​កូរ៉េ​ខាងជើង​នឹង​មិន​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ ហើយ​ប្រទេស​ចិន​ក៏​នឹង​មិន​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​ធ្វើ​បែប​នោះដែរ​។ ​ហេតុផល​គឺថា នៅក្នុង​ន​យោ​បាន​អន្តរជាតិ អ្នក​មិន​អាច​ទុកចិត្ត​នរណា​ម្នាក់​បាន​ឡើយ ពី​ព្រោះ​អ្នក​មិនដឹង​ប្រាកដ​ពី​គោលបំណង​របស់​ពួកគេ​”​។​

“​គ្មាន​ផ្លូវ​ទេ ដែល​កូរ៉េខាងជើង​ទុកចិត្ត​លើ​អា​មេ​រិច​នោះ​។ ប្រសិន​អ្នកជា​ប្រជាជន​កូរ៉េ​ខាងជើង តើ​អ្នកនឹង​ទុកចិត្ត​លើ ដូ​ណា​ល់ ត្រាំ ឬទេ ហើយ​តើ​អ្នកនឹង​ជឿ​លើ​ប្រធានាធិបតី​អា​មេ​រិច​ឬទេ​?”។

​លោក​ថ្លែងបន្តថា “​ខ្ញុំ​មិន​អាច​គិត​ឃើញ​ពី​ប្រទេស​ផ្សេងទៀត ដែល​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ​ជាង​កូរ៉េខាងជើងឡើយ ពី​ព្រោះ​អ្នក​ទាំងអស់​គ្នា​បានដឹង​ស្រាប់​ហើយ​ថា អា​មេ​រិច​កំពុង​ស្ថិត​ក្នុង​ដំណើរ​ផ្លាស់ប្តូរ​របប (​កូរ៉េខាងជើង​)​។ ដូ​ណា​ល់ ត្រាំ​ បាន​និយាយ​រហូត​មក​ពី​ការផ្លាស់ប្តូរ​របប​នៅក្នុង​​ប្រទេស​កូរ៉េខាងជើង​”​។​

​សូមបញ្ជាក់​ថា ការវិភាគ​របស់លោក បាន​កើតឡើង ខណៈ​ដែល​មេដឹកនាំ​កូរ៉េខាងត្បូង និង​អា​មេ​រិច​​ត្រៀម​ខ្លួន​ធ្វើ​កិច្ចប្រជុំ​កំពូល​ជាមួយនឹង​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ដែល​អាច​នឹង​កើតឡើង​នៅ​​ចុងខែ​មេសា និង​ចុងខែ​ឧសភា​ខាងមុខ​៕ សុភ័ក្ត្រ

spot_img
×