Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកភូមិ​លោះ​ព្រលឹង​! ខណៈ​ប្រទះឃើញ​សាកសព​គោ​ដែល​បាត់​ខ្លួន ត្រូវ​ខ្លា​ស៊ី​សល់​តែ​គ្រោងឆ្អឹង​

spot_img

​មន្ត្រី​ឧ​ស្យា​ន​ជាតិ Phu Suansai នៅក្នុង​ស្រុក Nahaew ខេត្ត Loei ប្រទេស​ថៃ បាន​ព្រមាន​ពួក​អ្នកភូមិ យក​គោរ​ក្របី​របស់​ពួកគេ ទៅ​ឲ្យ​ស៊ី​ស្មៅ​នៅក្បែរ​ឧ​ស្យា​ន​ដែល​ប្រឈម​នឹង​ការវាយប្រហារ​របស់​ខ្លា​ទៀត​ទេ បន្ទាប់ពី​សត្វ​គោ​ចំនួន​៣​ក្បាល ត្រូវបាន​រកឃើញ​ងាប់​នៅក្នុង​ទីនោះ ។​

​សត្វ​គោ​ទាំងនោះ ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ បន្ទាប់ពី​ម្ចាស់​របស់​ពួកវា បាន​ដឹក​ពួកវា​ទៅ​ឲ្យ​ស៊ី​ស្មៅ​នៅ​វាលស្មៅ​ក្បែរ​ឧ​ស្យា​ន​ជាតិ ហើយ​វា​ក៏បាន​បាត់​ខ្លួន ។​

​ប្រធាន​ឧ​ស្យា​ន​ជាតិ​នេះ លោក Sakhon Nachai និយាយថា មន្ត្រី​ឧ​ស្យា​ន​បាន​រកឃើញ​សាកសព​សត្វ​គោ​ចំនួន​៣​ក្បាល នៅក្នុង​ឧ​ស្យា​ន ហើយ​មាន​ស្លាកស្នាម​ដែល​បង្ហាញថា ពួកវា​ត្រូវបាន​វាយប្រហារ​ដោយ​សត្វ​ខ្លា​យ៉ាងតិច​៣​ក្បាល ។​

​គាត់​បាន​និយាយថា ក្រុមមន្ត្រី​ឧ​ស្យា​ន និង​មន្ត្រី​យោធា បានចេញ​ស្វែងរក​សត្វ​គោ​ដែល​បាន​បាត់​ខ្លួន ហើយ​បាន​រកឃើញ​សាកសព​របស់​ពួកវា នៅក្បែរ​ខ្សែទឹក​ហូរ​មួយ ។​

​គាត់​បន្តថា វា​ត្រូវបាន​ជឿថា សត្វ​គោ​ដែល​បាន​ទៅ​ស៊ី​ស្មៅ និង​ស្លឹក​ប្ញ​ស្សី នៅ​ជិត​ជើងភ្នំ​, ពួកវា​ត្រូវបាន​វាយប្រហារ​ដោយ​ខ្លា​យ៉ាងតិច​ចំនួន​៣ និង​អូស​ទៅកាន់​ខ្សែទឹក​ហូរ​នេះ​តែម្តង ។​

​មាន​ស្នាមជើង​ខ្លា​ជាច្រើន នៅ​មាត់ទឹក និង​សំណល់​សាកសព​សត្វព្រៃ​ផ្សេងៗ​ជាច្រើន​ទៀត ដែល​ក៏បាន​ក្លាយជា​ចំណី​របស់​ខ្លា​ទាំងនោះ​ផងដែរ ។​

​គាត់​បន្ទាប់មក ស្នើសុំ​កិច្ចសហប្រតិបត្តិការ​ពី​មេភូមិ​នៅក្នុង​តំបន់​ជុំវិញ​ឧ​ស្យា​ន​ជាតិ​នេះ ដើម្បី​ផ្តល់​ការណែនាំ​អ្នកភូមិ កុំ​យក​សត្វ​គោក្របី​របស់​ពួកគេ ទៅ​ឲ្យ​ស៊ី​ស្មៅ​ជិត​ឧ​ស្យា​ន​នេះ​ទៀត ព្រោះ​វា​មិន​ត្រឹមតែ​ប្រឆាំងនឹង​ច្បាប់​សត្វ​ទេ ប៉ុន្តែ ក៏​ប្រឈម​នឹង​ការវាយប្រហារ​ដោយ​សត្វព្រៃ​កាច​សាហាវ​ផងដែរ ៕ ចន្ទី​

spot_img
×