Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​សត្វព្រៃ​ជាង ១០០ គីឡូក្រាម ត្រូវ​ឈ្មួញ​ដាក់​លក់​នៅ​ផ្សារ​សែន​មនោ​រម្យ

spot_img

​ខេត្ត​មណ្ឌលគិរី ៖ សាច់​សត្វព្រៃ​ជាច្រើន​ប្រភេទ​សរុប​មាន​ចំនួន​ជាង ១០០ គីឡូក្រាម ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​នៅក្នុង​ផ្សារ​សែន​មនោ​រម្យ កាលពី​ព្រឹក​ថ្ងៃទី ២១ ខែ​មីនា ឆ្នាំ ២០១៨​។ ក្នុងនោះ​សម្ថ​កិច្ច​ក៏បាន​ឃាត់ខ្លួន​អ្នក​លក់​សាច់​សត្វព្រៃ បាន​ម្នាក់​បញ្ជូន​អោយ​មន្ត្រី​ជំនាញ ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​ច្បាប់​។​

ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​កង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យដឹងថា យុទ្ធនាកា​រការ​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​ចាប់​យក​សាច់​សត្វព្រៃ​ចំនួន ១១៧​គី​ឡូ ព្រមទាំង​ឃាត់ខ្លួន​អ្នក​លក់​សាច់​សត្វព្រៃ​ខុសច្បាប់​បាន​ម្នាក់ ហើយ​បច្ចុប្បន្ន​មន្ត្រី​ជំនាញ់​បាន​នាំ​យក​សាច់​សត្វព្រៃ​ទាំងនោះ​យក​ទៅ​ដុតចោល​។ ចំណែក​ស្ត្រី​អ្នក​សាច់​សត្វព្រៃ សមត្ថកិច្ច​កំពុង​សាកសួរ​ឈាន​ដល់​បន្ត​អនុវត្ត​នីតិវិធី​ច្បាប់​។ ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា ទីតាំង​លក់​សត្វព្រៃ គឺ​នៅ​ផ្ទះ​ស្ត្រី​ឈ្មោះ សោម គឹម​សាង ដោយ​ស្ត្រី​រូបនេះ បាន​លួច​រកស៊ី​លក់​បទល្មើស​សាច់​សត្វព្រៃ​នេះ ជា​យូរ​មក​ហើយ ប៉ុន្តែ​កន្លងទៅ មិនដែល​ឃើញ​សមត្ថកិច្ច​ចាប់​បង្ក្រាប​នោះទេ ទើប​តែ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨​នេះ ដោយ​មាន​មន្ត្រី​អង្គការ វ៉ា​យអេត បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ទៅ​បង្ក្រាប ទីតាំង​លក់​សាច់​សត្វព្រៃ​ខាងលើ ដោយមាន​កិច្ចសហកា​រណ៍​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន រួមមាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​ខេត្ត មន្ត្រី​អង្គការ និង មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ផងដែរ​។​

ទាក់ទិន​បញ្ហា​នេះ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ លោក ជ័យ សុខា បានឲ្យ​ដឹង​ដែរថា សត្វព្រៃ​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​នៅថ្ងៃនេះ មាន ៧​ប្រភេទ សរុប​ចំនួន​ជាង ១០០​គីឡូក្រាម ត្រូវបាន​ជំនាញ​ធ្វើការ​ដុតចោល​។ ចំណែក​អ្នក​លក់​សាច់​សត្វព្រៃ តម្រូវ​អោយ​ចូលខ្លួន​មក​ពិន័យ​តាមច្បាប់ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​លែង​ឲ្យ​លក់​សាច់​សត្វព្រៃ​តទៅទៀ​ត​។ លោក​បន្តថា សត្វ​ទាំងនោះ​រួមមាន​៖ សាច់សត្វ​កន្ធាយ ពស់ ឈ្លូស ជ្រូក​ព្រៃ ឆ្មា​បា ក្តាន់​ញ៉ែង និង​សាច់​កាំ​ប្រម៉ា សរុប​ទាំងអស់​ចំនួន ១១៧​គីឡូក្រាម​។​
​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សែន​មនោ​រម្យ បានឲ្យ​ដឹង​ដែរថា ទីតាំង​ផ្ទះ​ស្ត្រី​ឈ្មោះ សោម គឹម សាង បាន​លួច​រកស៊ី​លក់​សត្វព្រៃ​រាប់​ឆ្នាំ​មកហើយ ប៉ុន្ដែ​កន្លងមក​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ក្នុង​ខេត្ត​នេះ ចេញមុខ​បង្ក្រាប​នោះ​ទេ​ទើបតែ​ពេលនេះ​មាន​ជំនាញ​អង្គការ​វ៉ា​យអេត បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ស្រាវជ្រាវ​ជាសម្ងាត់ ទើប​អាច​ចាប់​បង្ក្រាបបាន ដោយ​ជោគជ័យ​នៅពេលនេះ​៕ ដោយ ៖ សមុទ្រ​ឈើ​

spot_img
×