Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ បញ្ជា​ឲ្យ​ចាប់​បុគ្គល​ម្នាក់ ឈ្មោះថា ម៉ា​រី ធ្វើ​សកម្មភាព​ភូតកុហក​ប្រជាពលរដ្ឋ​លើ​បញ្ហា​ប្រទេសជាតិ​

spot_img

​កំពត​ ៖​ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​រក​បុគ្គល​ម្នាក់ ដែល​សង្ស័យ​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​មានឈ្មោះ​ថា ម៉ា​រី ដែល​កំពុង​ចល័ត​ពី​កែប ទៅ​កំពត និង​ទៅ​តាកែវ ធ្វើ​សកម្មភាព​ដើរ​និយាយ​ភូតកុហក​អកុសល​ប្រាប់​ប្រជាពលរដ្ឋ​លើ​បញ្ហា​ប្រទេសជាតិ​។​

​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​ប្រាប់ថា នា​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​បទ​បញ្ជា​ផ្ទាល់មាត់​របស់​សម្តេច​តេ​ជោកម្លាំង​សម​ត្ថ​កិច្ច​នគរបាល​បាន​ឃាត់ខ្លួន​បុគ្គល ឈ្មោះ ម៉ា​រី បាន​ហើយ​នៅ​ភូមិ​ព្រែក​គ្រឹះ ឃុំ​ព្រែក​គ្រឹះ ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បុគ្គល​ឈ្មោះ ម៉ា​រី នេះ បាន​ទៅ​ដើរ​ភូត​កុហក​ប្រជាពលរដ្ឋ​លើ​បញ្ហា​ប្រទេស​ជាតិ នៅតាម​ខេត្ត ក្នុងនោះ​មាន​ខេត្ត​កែប ខេត្ត​កំពត​ជា​ដើម ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ ហ៊ុន សែន ទៅ​ប្រទេស​អូស្ត្រាលី ដោយ​និយាយថា ទទួល​ភាពបរាជ័យ​ទាំងស្រុង​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បានបញ្ជាក់​ថា នៅពេល​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​នាំ​ខ្លួន​ជន​នេះ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​ការសួរនាំ​ចាត់វិធានការ​បន្តទៀត​។​

​ក្មុង​កម្មវិធី​ជួប​ជាមួយ​កម្មករ​រោងចក្រ កាលពី​ព្រឹក​ថ្ងៃទី​២១​មីនា​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បុគ្គល​រូបនេះ បានធ្វើ​សកម្មភាព​ភូតកុហក​ប្រជាពលរដ្ឋ​ពី​សកម្មភាព​របស់​សម្តេច ដូច​ជា​ថា​សម្តេច​រត់គេច​ពី​អ្នកព័ត៌មាន ពេល​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។ សម្តេច​តេជោ ហ៊ុន សែន ចាត់ទុក​បុគ្គល​រូប​នេះ​ជា​ជន​ចារកម្ម​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×