Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​សរសើរ​មិនបាន​! បុរស​គ្មានអ្វី​ដៃ ប្រើ​ជើង​ផលិត​កូន​ឡាន​ឈើ លក់​ឲ្យ​ក្មេងៗ យ៉ាង​ឡូយៗ​ហ្មង (​មាន​វីដេអូ​)

spot_img

​បុរស​គ្មាន​ដៃ​ទាំងពីរ​ម្នាក់ រស់នៅក្នុង​ទីក្រុង Lastro ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​ប្រេ​ស៊ី​ល បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​នៅលើ​អ៊ី​ន​ធើរ​ណេ​ត បន្ទាប់ពី​វីដេអូ​មួយ​បានបង្ហាញ​ឲ្យ​ឃើញ​គាត់​បាន​ច្នៃ​ផលិត​រថយន្ត​ក្មេង​លេង​អំពី​ឈើ បាន​រីក​រាលដាល ។

Geraldo Pereira អាយុ ៤៧ ឆ្នាំ ដែលមាន​ជំងឺ​តំណពូជ បណ្តាល​ឲ្យ​គាត់​គ្មាន​ដៃ ។ ប៉ុន្តែ ខណៈដែល​មនុស្ស​ភាគច្រើន បាន​ផ្តេកផ្តួល​ទៅតាម​កម្ម​ព្រេងវាសនា​មួយ ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​អ្នកដទៃ តាមរយៈ​ការសុំ​ទាន​គេ​យ៉ាង​ជាក់ស្តែង​នោះ តែ​សម្រាប់​លោក Pereira វិញ ពុំ​បណ្តែតបណ្តោយ​ឲ្យ​ជីវិត​ពិការភាព​នេះ ធ្វើបែបនេះ​ឡើយ ។​

​ដោយ​គ្រាន់តែ​ប្រើប្រាស់​ជើង​របស់គាត់ ដែល​មើលទៅ​គួរ​ឲ្យ​វេទនា​ជួស​បំផុត​នោះ លោក Pereira អាចបង្កើត​កូន​ឡាន​ធ្វើ​អំពី​ឈើ សម្រាប់​បំពេញតម្រូវការ​កូនក្មេង​យ៉ាង​ឡូយៗ ។ គាត់​អាច​លើក​ញ​ញូ​រ និង​អារឈើ ដោយ​ប្រើ​ជើង​របស់គាត់ ដើម្បី​បង្កើត​រូបរាង​កូន​ឡានតូចៗ សម្រាប់​ក្មេង​លេង​បាន ។

​គាត់​បាន​និយាយថា​៖ «​តាំងពី​កុមារភាព​មក ខ្ញុំ​តែងតាំង​ចិត្តនឹង​មានជីវិត​ឯករាជ្យ ។ ខ្ញុំ​មិនដែល​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​ខ្លួនឯង​ទេ ប៉ុន្តែ ខ្ញុំ​ជឿជាក់ថា ខ្ញុំ​ពិតជា​មនុស្ស​អស្ចារ្យ​ម្នាក់ ។ ប្រសិន​អ្នក​មិន​នឹកគិត​អំពី​រឿងនេះ នោះ​អ្នកនឹង​ស្វែងរក​វិធី​ដើម្បី​ធ្វើ​ដោះស្រាយ សម្រាប់​ជីវិត​» ។​

Periara ជារឿយៗ​តែង​ធ្វើ​ប្រដាប់ប្រដា​ក្មេង​លេង​នៅតាម​ទីសាធារណៈ ទីកន្លែង​មនុស្ស​ម្នាក់​ចាប់អារម្មណ៍ និង​មក​ចោមរោម​មើល​ជំនាញ​ដ៏​ពុំ​នឹកស្មាន​របស់គាត់ ៕ ចន្ទី​

spot_img
×