Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបួស​ដើមឈើ​នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​បន្ទាយឆ្មារ ដើម្បី​បំផុសស្មារតី​អភិរក្ស​និង​ដាំ​ឈើ​

spot_img

បន្ទាយមានជ័យ ៖ ដើមឈើ​រាប់រយ​ពាន់​ដើម ស្ថិត​លើ​ផ្ទៃ​ចំនួន ៣០៧ ហិច​តា​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ ភូមិ​ត្រពាំង​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៨ ត្រូវបាន​ព្រះសង្ឃ​ស្ម័គ្រចិត្ត​ធ្វើ​ធម្ម​យាត្រា​លើក​ទី ២៨ ដោយ​សហការ​ជាមួយ​មន្ដ្រី​បរិស្ថាន អាជ្ញាធរ​ដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពលរដ្ឋ​រាប់រយ​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​ពិធី​បំបួស ។​

លោក យឹម លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បន្ទាយ​មានជ៏យ​បាន​អោយដឹង​ថា​ព្រៃឈើ​មាន​សារៈសំខាន់​ណាស់​បេលយ​ប់ វា​ស្រូបយក​ឧស្ម័ន​កាបូ​និច លុះ​ពេល​ថ្ងៃ​វា​បាន​បញ្ចេញ​អុកស៊ីសែន ។​ ហើយ​គោលបំណង​នៃ​សកម្មភាព​ធ្វើឡើង​តាម​ជំនឿ​សាសនា​និង​ប្រពៃណី​នេះ គឺ​ដើម្បី​ផ្សារភ្ជាប់​ទៅ​នឹង​ការងារ​សង្គម​. កិច្ចការ​អភិរក្ស និង​ជម្រុញ​ដាំ​ដើមឈើ​ឡើង​វិញ​ផង និង​បង្កើន​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​អោយ​ស្គាល់​បាប បុណ្យ ល្អ អាក្រក់ ហើយ​ខិតខំ​ចូលរួម​ការងារ​នេះ​ផង​។

​ពោល​គឺ​សមស្រប​តាម​ទស្សនាទាន​និង​ការណែនាំ​របស់​លោក សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​ដែល​បានដឹនាំ ឧបត្ថម្ភ គាំទ្រ​មន្ដ្រី​ឧទ្យាន​នុរ​ក្ស​នៅតាម​តំបន់ការពារធម្មជាតិ រួម​មាន​សម្ភារៈ​ជាច្រើន​ដូចជា មធ្យោបាយ​ធ្វើដំណើរ សំលៀក​បំពាក់​ឯកសណ្ឋាន ថ្នាំសង្កូវ​និង​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ទៀត​។

​ព្រះសង្ឃ​ស្ម័គ្រចិត្ត​និមន្យ​មក​ក្នុង​ក្បួន​ធម្ម​យាត្រា​លើក​ទី​២៨​នេះ​ថ្លែង​ថា ៖ ការ​បំបួស​ដើ​ឈើ​នេះ​ធ្លាប់បាន​ធ្វើ ហើយ​បាន​ជា​លទ្ធផល​ល្អ​ច្រើន​លើ​ការការពារ​ថែរក្សា អភិរក្ស​ដើមឈើ និង​ព្រៃឈើ​។

​លោក​ធម្ម​បណ្ឌិត ហេង មុនី​ចិន្ដា នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ (BFD) ដែល​ដឹកនាំ​ព្រះសង្ឃ​ស្ម័គ្រចិត្ត​ចូលរួម​ធម្ម​យាត្រា​បាន​មានប្រសាសន៍ថា ៖ ក្នុងការ​ធ្វើ​ពិធី​បំបួស​ដើមឈើ ដើម្បី​អោយបាន​គង់វង្ស​យូរអង្វែង​និង​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​ប៉ុណ្ណោះ​ទេ តែ​វា​អា​ជា​កត្តា​មួយ​មាន​សារៈប្រយោជន៍​ក្នុង​ការបង្កើន​ជំនឿ​ជឿជាក់ លើកទឹកចិត្ត​ប្រជាពលរដ្ឋ​សហគមន៍ អោយ​ចូលរួម​យ៉ាង​សកម្ម​និង​ធ្វើអោយ​គាត់​កាន់តែ​យល់ច្បាស់​ពី​សិទ្ធិ តួនាទី ភារៈកិច្ច និង​ការទទួលខុសត្រូវ​របស់​ខ្លួន​ក្នុង​ការចូលរួម​គ្រប់​គ្រង​លើ​វិស័យ​គាំពារ​បរិស្ថាន ក៏ដូចជា​ចូលរួម​ចំណែក​មួយ ជួយ​លើកស្ទួយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។

​សូមបញ្ជាក់​ថា ប្រតិភូ​ព្រះសង្ឃ​ធម្ម​យាត្រា​នេះ ក៏​បាន​ចូល​ទស្សនា​ប្រាសាទបន្ទាយឆ្មារ​មៅ​ស្រុក​ថ្មពួក ហើយ​មាន​សូត្រធម៌​បួងសួង​នៅមុខ​រូបចម្លាក់​អវតារ​លោ​កិ​ស្វរៈ​ផងដែរ​៕ ដោយ ៖ បន្ទាយ

spot_img
×