Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជឿ​ទេ​ថា មាន​ទំនៀមទម្លាប់​មួយបែប ដែល​… អាក្រក់​បំផុត

spot_img

នៅ​ប្រទេស​ចិន​បន្ត​ឋិតឋេរ​ទំនៀមទម្លាប់​មួយ គឺ​បុរស​អាច​ស្ទាប​ដើមទ្រូង​នារី ដោយ​ពុំ​ត្រឹមតែ​អាច​រង​ការចោទប្រកាន់ថា ផ្តេសផ្តាស​ប៉ុណ្ណោះ​ទេ ថែមទាំង​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​រឿង​លាភ​សំណាង​ទៅវិញ​។​

​ទំនៀមទម្លាប់​នេះ​មាន​ប្រភព​ផ្តើមចេញ​ពី​ជនជាតិ Di កំពុង​រស់នៅ​ខេត្ត វូ​ណាន ប្រទេស​ចិន​។ ក្រៅ​ពី​តំបន់​នេះ ក៏​នៅ​មាន​ទី​ដាច់ស្រយាល​ខ្លះ​នៅ​ទ្វីបអាស៊ី​ជាអាទិ៍​សិង្ហ​បុរី ឬ​ម៉ាឡេស៊ី ដែល​ក៏​បន្ត​កើតមាន​ទំនៀមទម្លាប់​ជា​មួយ​ទស្សនៈ​ស្រដៀង​គ្នា​នេះ​ដែរ​។​

​ទំនៀមទម្លាប់​នេះ​ប្រព្រឹត្តទៅ​ក្នុង​អំឡុង​ពេល​មួយ​ប្រចាំឆ្នាំ​។ នៅពេល​ដែល​ពិធី​បុណ្យ​អនុញ្ញាត​ឲ្យ​បុរស​ស្ទាប​ដើមទ្រូង​នារី​ប្រព្រឹត្ត​ទៅ​គឺ​ពួក​ប្រុសៗ​ទាំងឡាយ​សុទ្ធតែ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ស្ទាប​ម៉ា​ស្រឡាញ់ ដើមទ្រូង​នារីៗ​ណាក៏ដោយ​ដែល​ពួក​គេ​ចង់​។​

​បុរសៗ​ដែល​ចូលរួម​ពុំ​មាន​ការកំណត់​ពី​អាយុ​ទេ ប៉ុន្តែ​នារីៗ​វិញ គឺ​ត្រូវតែ​ជា​ស្ត្រី​ដែល​ពុំ​ទាន់​មាន​ស្វាមី​។​

​តាម​ទំនៀមទម្លាប់​នេះ ចាប់ផ្តើម​កើតមាន​តាំងពី​រជ្ជកាល​រាជវង្ស​សួយ ហើយ​ពេលនោះ​មុខសញ្ញា​នារីៗ សម្រាប់​បុរស​ស្ទាប​ដើមទ្រូង គឺ​ត្រូវតែ​នៅ​បរិសុទ្ធ​ពុំ​ទាន់​ប្រឡូកប្រឡាក់​នឹង​រឿង​ស្នេហា​។​

​ប៉ុន្តែ​រហូតទល់​បច្ចុប្បន្ន​ទំនៀមទម្លាប់​នេះ​ពី​១​ថ្ងៃ ទៅ​១​ថ្ងៃ មានការ​ប្រែប្រួល​និង​ផ្លាស់​ប្តូរ​ពី​លំនាំ​ដើម​។ បច្ចុប្បន្ន​មិន​ថា នារី​នៅ​បរិសុទ្ធ​ឬ​អត់ មាន​សង្សារ​ឬ​ពុំទាន់​មាន​សុទ្ធសឹង​ជា​មុខសញ្ញា​ដែល​ពួក​ប្រុសៗ​អាច​លេង​ដើមទ្រូង​បាន​។​

​នារីៗ​នារីៗ​ទាំង​នោះ​សុទ្ធសឹង​ស្ម័គ្រចិត្ត ហើយ​ការ​ដែល​ពួក​ប្រុសៗ​ដើរ​ស្ទាប​ដើមទ្រូង​នារី​តាមផ្លូវ នឹង​ពុំ​អាច​រង​ការ​ជេរប្រទេច​ឬ​ខឹងសម្បារ​អ្វី​ឡើយ​។ មូលហេតុ​ផ្តើម​ពី​ពួកគេ​ត្រូវ​បាន​ពន្យល់ថា ការ​ដែល​ពួក​ប្រុសៗ​ស្ទាប​ដើមទ្រូង​របស់​នារី​នឹង​នាំ​លាភ​សំណាង ព្រមទាំង​បណ្តេញចេញ​នូវ​រឿងរ៉ាវ​អាក្រក់ សម្រាប់​នារី​នោះ​។​

​លើសពីនេះ​ទៀត នារីៗ​ណា​ដែល​ត្រូវបាន​បុរស​ស្ទាប​ដើមទ្រូង​ច្រើន​ដងនោះ ក៏​ទទួលបាន​លាភ​សំណាង​ច្រើន​ដូច​គ្នា​ដែរ​។ ពិសេស​នារីៗ​ក្រមុំ​ចាស់ ហើយ​ឆាប់​មានគូស្រករ​នោះ ត្រូវតែ​រក​មនុស្ស​ប្រុស​ជួយ​បណ្តេញ​ឧបទ្រព​ចង្រៃ​ដែល​នៅក្នុង​ខ្លួន​គេ​។​

​ជាធម្មតា ពិធី​បុណ្យ​និង​ប្រពៃណី​ស្ទាប​ដើមទ្រូង​នេះ តែង​ប្រព្រឹត្តទៅ​នៅ​ខែ កក្កដា ចន្ទ​គតិ រៀងរាល់​ឆ្នាំ​នៅ​ខេត្ត​វូ​ណាន ។ បុរសៗ​ជនជាតិ Di មាន​វេលា ៣​ថ្ងៃ ដើម្បី​ជួយ​នាំ​លាភ​សំណាង​ឲ្យ​នារីៗ​វ័យក្មេង​។​

​យ៉ាងនេះ​ក្តី​ពេលនេះ​ទំនៀមទម្លាប់​ដែល​ជាតិ​សាស​ដទៃ​ពុំ​ទទួលយក​បាន​នោះ​បែរជា​កំពុង​រីកចម្រើន “​ប្តូរ​ពណ៌​សម្បុរ​” ដោយ​ពុំ​មែន​តែត្រឹម​ជនជាតិ Di ប៉ុណ្ណោះ​ទេ ជនជាតិ​ជាច្រើន​ដទៃទៀត​នៅ​ចិន​ក៏​កំពុង​ប្រតិបត្តិ​វា​។

​ពួក​បុរសៗ​ក៏​អាច​ស្ទាប​ដើមទ្រូង​របស់​គូស្នេហ៍ ឬ​អ្នក​កំដរ​ការ​ក្នុង​ពិធីមង្គលការ ឬ​ពិធីជប់លៀង​ផ្សេងៗ ដោយ​សំអាង​លើ​ហេតុផល​ថា នាំ​លាភ​ឲ្យ​នារីៗ​៕ ចន្ទ្រា​

spot_img
×