Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាក្រក់​មែន​! គ្រាន់តែ​ឃើញ​ខាង​ប្រុស​ចូល​ផ្ទះ​គូ​ដណ្តឹង​សោះ ពួក​«​បិសាច​»​ទាំងនេះ ចាប់បង្ខំ​ឲ្យ​ដើរ​ស្រាត​តាម​ដងផ្លូវ និង​ថត​វីដេអូ​បង្ហោះ តែ​លទ្ធផល​…

spot_img

​វីដេអូ​ដ៏​រន្ធត់​មួយ ដែល​ទើប​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម ថ្មីៗ​នេះ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ជាច្រើន​នាក់ បាន​បង្ខំ​គូស្នេហ៍​ពុំទាន់​រៀបការ​១​គូ នៅក្នុង Tangerrang ស្រាត មុនពេល​បណ្តើរ​ពួកគេ​តាម​ដងផ្លូវ ដើម្បី​ដាក់ទណ្ឌកម្ម ចំពោះ «​ទង្វើ​អសីលធម៌​» ត្រូវបាន​ចោទប្រកាន់​របស់​ពួកគេ បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម​ឥណ្ឌូនេស៊ី ។

​បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក​ចំនួន ៥ នាក់ ត្រូវបាន​ប៉ូ​លី​ចាប់ខ្លួន ចំពោះ​ទង្វើ​ដ៏​សាហាវ​របស់​ពួកគេ មកលើ​គូស្នេហ៍​នោះ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​បំពាន​ច្បាប់​អាសអាភាស របស់​ឥណ្ឌូនេស៊ី ចំពោះ​ការថត​វីដេអូ​បញ្ចេញ​កេរ្តិ៍ខ្មាស​របស់​គូស្នេហ៍​នេះ ។ បុរស​ទាំងនេះ​នឹង​ប្រឈម​ជាប់ពន្ធនាគារ​ចំនួន ៧ ឆ្នាំ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា នៅពេលដែល​មនុស្ស​ជា​អ្នកជិតខាង បានឃើញ​ជនរងគ្រោះ​ប្រុស បាន​ចូលទៅ​ក្នុងផ្ទះ​នារី​រងគ្រោះ ។ យោងតាម​ប៉ូលីស បុរស​នោះ​គ្រាន់តែ​យក​ចំណីអាហារ ទៅកាន់​ផ្ទះ​គូ​ដណ្តឹង​របស់គាត់​ប៉ុណ្ណោះ មុនពេល​បុរស​១​ក្រុម​នេះ​បាន​ឆ្មក់​ចូល និង​បង្ខំ​ឲ្យ​ពួកគេ​និយាយថា ពួកគេ​កំពុង​រួមរស់​ជាមួយគ្នា​យ៉ាង​ស្និទ្ធស្នាល​បំផុត ។​

​ពួក​បិសាច​ទាំងនោះ បន្ទាប់មក​បាន​បង្ខំ​បុរស​នោះ​ស្រាត​ននលគក និង​នារី​ជា​គូ​ដណ្តឹង​របស់គាត់ ពាក់អាវ​ខៀវ​គ្រប់​ត្រឹម​ភ្លៅ និង​បន្ទាប់មក បង្ខំ​ពួកគេ​ដើរ​យ៉ាង​អាម៉ាស​តាម​ដងផ្លូវ ។ ប៉ូលីស​និយាយថា ពួក​បុរស​ទាំង​នោះបាន​ថត​វីដេអូ​ពី​សកម្មភាព​របស់​គូស្នេហ៍​នេះ និង​បន្ទាប់មក​បង្ហោះ​ឡើង​អ៊ី​ន​ធើរ​ណេ​ត ដែលជា​ទង្វើ​មួយ​បំពាន​លើ​ច្បាប់​អាសអាភាស​របស់​ឥណ្ឌូនេស៊ី ៕ ចន្ទី

spot_img
×