Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១៣​នាក់ នៅ​ខណ្ឌ​ចំការមន​

spot_img

​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្ដោប្រវេសន៍ បន្ដ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ចំនួន ១៣​នាក់ ក្នុងនោះ​ស្រី ១១​នាក់ បាន​លួច​ចូលមក​ស្នាក់​នៅ និង​ប្រមុខ​របរ​ដោយ​ខុសច្បាប់​គ្មាន​លិខិត​ឆ្លងដែន​នៅ​កម្ពុជា​ដោយ​រកស៊ី​នៅ​តាម​ហាង​កោស​ជប់ ម៉ាស្សា​។​

​ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ ២០១៨ នេះ សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចុះ​ត្រួតពិនិត្យ​គោលដៅ ហាង​ម៉ាស្សា ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៨០ និង​ផ្លូវ​លេខ​២៧៨ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

ប្រតិបត្តិការ​នេះ​ដោយ​មាន​ការសម្របសម្រួល​ពី លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បាន​ពិនិត្យ​ឃើញ​មាន​ជនជាតិ​វៀតណាម ចំនួន​១៣​នាក់​។​

ជនជាតិ​វៀតណាម​ទាំង​១៣​នាក់​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ធ្វើ​ការណែនាំ និង​ត្រួតពិនិត្យ​ឯកសារ​៕​ ​ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×