Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២២ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ​មិន​ល្អ ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ចង់​ឆាឆៅ អុកឡុក​ការងារ​អ្នក​។ លុយកាក់ ខ្សត់ខ្សោយ គួរ​សន្សំសំចៃ បញ្ចៀស​ធ្លាក់ ក្នុង​ស្ថាន​ភាព “​ក្ស័យធន​”​។ មនោសញ្ចេតនា មិនបាន​ល្អ​ប្រសើរ មានរឿង​រកាំរកូស​នឹង​គ្នា​៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ ប្រព្រឹត្ត​ទៅ​ដូច​ធម្មតា ពុំ​មាន​រឿង​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់​។ លុយកាក់ មិន​ស្ថិរភាព​, ចំណាយ​ច្រើន​ជាង​ចំណូល​។ មនោ​សញ្ចេតនា ប្រយ័ត្ន​មាន​ជន​ទី ៣ មក​ជ្រៀតជ្រែក​ក្នុង​រឿង​ស្នេហា​របស់​អ្នក​៕

​ឆ្នាំ​ខាល ៖ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ ទោះបី​មាន​អ្នក​ឈ្នានីស តែ​រាល់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់​។ លុយកាក់ គួរ​​ចេះ​ក្តាប់​ឱកាស​រក​ប្រាក់ តែ​ក៏​ត្រូវ​ស្តាប់​យោបល់​គ្រប់គ្នា មុន​ពេល​សម្រេច​ចិត្ត​វិនិយោគ​។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត​៕

​ឆ្នាំ​ថោះ ៖ ការងារ គួរ​យកចិត្តទុកដាក់​ក្នុង​កិច្ចកា​ររ​របស់ខ្លួន​មិន​ត្រូវ​ជ្រៀតជ្រែក​ក្នុង​រឿង​អ្នកដទៃ​។ លុយកាក់ ទាល់តែ​សកម្ម​បន្តិច​ទើប​អ្នក​ជួប​ឱកាស​រក​ចំណូល​ច្រើន​។ មនោសញ្ចេតនា កក់ក្តៅ សុខដុម​នឹង​គ្នា​៕

​ឆ្នាំ​រោង ៖ ការងារ សភាព​ផ្លូវចិត្ត មិនល្អ​ឥទ្ធិពល​ដល់​ទិន្នផល​ការងារ គួរ​សម្រួល​ឥរិយាបថ​មកវិញ​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់​ចុះ​ត្រូវ​ប្រយ័ត្ន​មាន​ការខាតបង់​ប្រាក់​កាស​នៅថ្ងៃនេះ​។ មនោសញ្ចេតនា ត្រូវ​ម្ចាស់ការ​ជាង​មុន​ក្នុង​រឿង​មនោសញ្ចេតនា ទើប​អាច​រក​ឃើញ​គូ​គាប់​៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ រីកចម្រើន​ល្អ មាន​អ្នក​ជួយ​យក​អាសា​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ ជា​ថ្ងៃ​មិន​អំណោយផល​សម្រាប់​កា​រ​រ​ក​​​លាភ​​ចូល​។ មនោសញ្ចេតនា មិនបាន​ល្អ មាន​រឿង​ឈ្លោះប្រកែក​គ្នា​៕

​ឆ្នាំ​មមី ៖ ការងារ អាច​រកឃើញ​ឱកាស​ជំនួញ ពាណិជ្ជកម្ម​ពី​ការទាក់ទង​ស្គាល់​មិត្តភក្តិ​ថ្មី​។ លុយកាក់ ថ្ងៃ​នេះ​មិន​គួរ​វិនិយោគ​ជាមួយនឹង​ខ្ទង់​ប្រាក់​ធំ​។ មនោសញ្ចេតនា កើតមាន​ទំនាស់​អាក់អន់​ចិត្ត​គ្នា​រវាង​អ្នក​និង​គូស្នេហ៍​៕

​ឆ្នាំ​មមែ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​រាល់​ឧបសគ្គ​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច​។ លុយកាក់ វិនិយោគ​អំណោយផល​ល្អ​និង​ថែមទាំង​មាន​អ្នក​ជួយ​ជ្រោមជ្រែង​លុយកាក់​។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល​៕

​ឆ្នាំ​វក ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន ទើប​ការងារ​របស់​អ្នក​ឈានទៅ​ជោគជ័យ​កាន់តែ​ធំ​។ លុយកាក់ មិន​ត្រូវ​លោភលន់ ចាយវាយ​ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​។ មនោសញ្ចេតនា កុំឲ្យ​រឿង​លុយកាក់ ប៉ះពាល់​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​២ ៕

​ឆ្នាំ​រកា ៖ ការងារ មាន​បញ្ហា​កើតឡើង​ច្រើន ត្រូវ​ប្រញាប់​ដោះស្រាយ កុំ​ពន្យារពេល​។ លុយកាក់ គួរ​ស្វែងរក​ជំនួយ​ដើម្បី​ដោះស្រាយ​ការលំបាក​ខាង​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា កុំឲ្យ​ទម្លាប់​អាក្រក់​ឥទ្ធិពល​ដល់ម​នោ​សញ្ចេ​ត​នា​របស់​អ្នក​៕

​ឆ្នាំចរ ៖ ការងារ មិន​ត្រូវ​ឲ្យ​រឿង​ឯកជន​ឥទ្ធិពល​ដល់​ការងារ​រួម​។ លុយកាក់ ជា​ថ្ងៃ​ដ៏​សមប្រកប​សម្រាប់​ការ​រ​ក​ចំណូល តែ​ក៏​គួរ​ចាប់អារម្មណ៍​ដល់​សុខភាព​មិន​គួរ​ប្រហែស​។ មនោសញ្ចេតនា ប្រយ័ត្ន​មាន​ជន​ទី ៣ បង្ហាញខ្លួន​៕

​ឆ្នាំ​កុរ ៖ ការងារ កើត​មាន​រឿង​ចៃដន្យ ធ្វើឲ្យ​ខូច​គំរោង​ការដំបូង​។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ការឈ្លោះប្រកែក​គ្នា​៕​

spot_img
×