Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកដំបូង​ដែល​គីម ជុង​អ៊ុន ប្រកាស​ជា​សាធារណៈ​អំពី​មូលហេតុ​ចង់​ជួប​លោក​ត្រាំ​

spot_img

​នេះ​ជា​លើកដំបូង​ហើយ​ដែល​ក្រុង​ព្យុង​យ៉ាង​បាន​ថ្លែង​អំពី​បរិបទ​ការទូត​ប្រែប្រួល​យ៉ាងសកម្ម​ថ្មីៗ​នេះ នៅលើ​ឧបទ្វីប​កូរ៉េ​។ ទីភ្នាក់សា​រ​ព័តមាន KFCNA ឲ្យដឹងថា រាល់​ទំនាក់ទំនង​ធូរស្រាល​ឡើងវិញ​រវាង​ក្រុង​សេ​អូ​ល និង​ក្រុង​វ៉ាស៊ីនតោន គឺ​អាស្រ័យ​ដោយ”​ភាពម្ចាស់ការ និង​សំណើរ​នៃ​ការស្រឡាញ់​សន្តិភាព​” របស់​កូរ៉េ​ខាងជើង​។​

​ពេលវេលា​កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការប្រែប្រួល​សកម្ម​ជា​បន្តបន្ទាប់​រវាង​កូរ៉េខាងជើង​ជាមួយ​កូរ៉េខាងត្បូង និង​អាមេរិក ។ KFCNA បាន​ពណ៌នា​ដោយ​ចាត់ទុក​ថា​គោល​គំនិត​ដែល​លើកឡើងថា មាន​ការប្រែប្រួល​សកម្ម​ក្នុង​ចំណងទាក់ទង​ខាងលើ​គឺ​បណ្តាល​មក​ពី​បទ​បញ្ជា​ដាក់ទណ្ឌកម្ម​អន្តរជាតិ​នោះ​គឺជា​ការ​គិតពិចារណា​ផ្តេសផ្តាស់ ហើយ​កូរ៉េខាងជើង​អះអាងថា កិច្ចប្រឹងប្រែង​ការទូត​គឺជា​សញ្ញា​បង្ហាញឲ្យឃើញ​កម្លាំង និង​ជំនឿ​ទុកចិត្ត​របស់​រដ្ឋការ​នៃ​ប្រធាន​គីម ជុង​អ៊ុន​។​

KFCNA នៅ​បាន​អះអាង​តាមរយៈ​អត្ថបទ​ដដែល​ថា “​ការប្រែប្រួល​យ៉ាង​ធំធេង​មួយ​ក្នុង​ទំនាក់ទំនង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ពុំមែន​ជា​រឿង​ចៃដន្យ​នោះទេ តែ​វា​គឺជា​លទ្ធ​ឧដុង្គឧត្តម ផ្អែក​លើ​វិធានការ​ម្ចាស់ការ លទ្ធិ​ស្នេហា​ជាតិ​យ៉ាង​កក់ក្តៅ និង​សុ​បិន្តប្រាថ្នា​ការពា​រសន្តិភាព​”​។​

KFCNA នៅ​បាន​បន្ត​ថ្កោលទោស​ពួក​អ្នក​ដែលមាន “​ខួរ​ចង្អៀតចង្អល់​” បង្កើត​ការមន្ទិលសង្ស័យ​ចំពោះ​បំណង​ពិត​របស់​កូរ៉េខាងជើង​។​

​នេះ​ជា​លើកដំបូង​ហើយ​ដែល​កូរ៉េខាងជើង​រំលឹក​ដល់​ការប្រែប្រួល​នៃ​គោលនយោបាយ​ឆ្ពោះទៅ​រក​អាមេរិក ចាប់តាំងពី​ពេល​លេចឮ​ព័ត៌មាន​ថា ជំនួប​កំពូល​រវាង​ប្រធាន​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ត្រៀម​កើតឡើង​។​

​ជំនួប​កំពូល​នេះ​ត្រូវបាន​គេ​រំពឹងថា វា​នឹង​ប្រព្រឹត្តទៅ​ក្នុង​អំឡុង​ខែ​ឧសភា ប៉ុន្តែ​ពិធីការ​នឹង​របៀបវារៈ​លំអិត​ក៏​ដូច​ជា​ទីតាំង​រៀបចំ​ជំនួប​នេះ​នៅ​ពុំទាន់​បានបញ្ជាក់​ច្បាស់​ទេ​។​

​គួររំលឹកថា ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​បាន​ថយចុះ​យ៉ាង​លឿន​ចាប់តាំងពី​ឆ្នាំ ២០១៨​មក ពិសេស​អំឡុង​ពេល​ប្រព្រឹត្តទៅ​នៃ​អូឡាំពិក​រដូវរងា​កូរ៉េខាងត្បូង​។ ខណៈពេល​១​ឆ្នាំ​មុន​នោះ មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង តែង​មាន​ការវាយប្រហា​រ​មិន​សំចៃមាត់​ជាមួយគ្នា​៕ សូ​យ​ន​

spot_img
×