Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​តៃវ៉ាន់ ៣​រូប ត្រូវបាន​ចាប់ខ្លួន​នៅ​ជប៉ុន ដោយសារ​លាក់​មាស​ក្នុង​ដើមទ្រូង​ចំនួន ១០,៥​គីឡូក្រាម​

spot_img

ប៉ូលិស​ជប៉ុន​បាន​ចាប់​ស្ត្រី​តៃវ៉ាន់ ៣​រូប ក្រោម​បទ​ចោទប្រកាន់​ថា បាន​រត់ពន្ធ​មាស ១០,៥​គីឡូក្រាម ចូលមក​ក្នុង​ជប៉ុន​ដោយ​លាក់​ក្នុង​អាវទ្រនាប់​។​

​ភស្តុតាង​នៃ​ការរត់ពន្ធ​មាស​

​តាម Taiwan News ហេតុការណ៍​ចម្លែក​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី ១១ វិច្ឆិកា ឆ្នាំ​២០១៧ ខណៈពេល​ដែល​ភ្នាក់ងារ​អន្តោប្រវេសន៍​ជប៉ុន បាន​ពិនិត្យឃើញ​ស្ត្រី​គួរឲ្យ​សង្ស័យ ៣ នាក់ ហើយ​ក្រោយ​ការឆែកឆេរ​គេ​ក៏​បាន​ឃើញ​អ្នក​ទាំង ៣ នាំ​ដុំ​មាស​សណ្ឋាន​ដូចជា​សុដន់ មាន​ទម្ងន់ ១០,៥​គីឡូក្រាម​។

​តាម​ការស៊ើបអង្កេត​ដំបូង គឺ​ពួកគេ​លួច​នាំ​មាស​ចូលមក​ប្រទេស​ជប៉ុន​មែន​។ ក្យូ​ដូ ចុះ​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃទី ១៩ មីនា កន្លងមក បញ្ជាក់ថា ប៉ូលិស​ជប៉ុន​បាន​ចាប់ខ្លួន​មុខសញ្ញា​ទាំង ៣ ជា​ផ្លូវការ​នៅ​ថ្ងៃ ២៨ ខែ​កុម្ភៈ​។ ស្ត្រី​ទាំង ៣ មានឈ្មោះ Shu-Fen Chiu, អាយុ ៤៧​ឆ្នាំ Yu-Ting Chiu, អាយុ​២០​ឆ្នាំ​, Hui-Ying Chang, អាយុ​៤៧​ឆ្នាំ ក្រោម​បទ​ចោទប្រកាន់​ជា​ផ្លូវការ​ថា បាន​ប្រព្រឹត្ត​អំពើ​រត់ពន្ធ​មាស​ចូល​មក​ជប៉ុន​។ ប្រការ​ដែល​ជនល្មើស​ទាំង​នេះ​បាន​ធ្វើ​គឺ មាស​ទាំងនេះ​ត្រូវបាន​គេ​ច្នៃ​ឲ្យ​មូល​ដូច​សុដន់ រួច​ដាក់​បញ្ចូល​ក្នុង​សន្ទះ​អាវទ្រនាប់​របស់​ពួកគេ​។ “​សុដន់​នីមួយៗ​” មាន​វិជ្ជមាត្រ ១១ សង់ទីម៉ែត្រ និង​ទម្ងន់​ប្រមាណ ១,៧៥ គីឡូក្រាម​។ ជនល្មើស​ទាំង ៣ បាន​សារភាព​ថា គេ​ទទួល​ដឹកជញ្ជូនរ​បស់​នេះ​ឲ្យ​បុរស​ម្នាក់ ដោយ​ទទួល​បាន​កម្រៃ​ម្នាក់ៗ ៦៨០ ដុល្លារ ៕ ចន្ទ្រា​

spot_img
×