Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​អញ្ជើញៗ​សេវា​ត្រាំ​ស្រា​បៀរ ទើប​នឹង​សម្ភោ​ធ​នៅ​ជប៉ុន​

spot_img

កាសែត Asahi Shimbun ចុះ​ផ្សាយ​ថ្ងៃ​ទី ២០ មីនា បាន​ផ្សាយ​ព័ត៌មាន​ឲ្យដឹងថា តំបន់​សម្រាកលំហែរ Hinotani Onsern Misugi នៃ​ខេត្ត Mie របស់​ជប៉ុន ទើប​មាន​ការផ្គត់ផ្គង់​បន្ថែម​សេវា​ត្រាំ​ស្រា​បៀរ​នៅ​នឹង​សណ្ឋាគារ ហើយ​ក្នុង​សេវា​នោះ​ផងដែរ អ្នក​អាច​ពិសារ​ស្រា​បៀរ​បណ្តើរ ត្រាំ​វា​បណ្តើរ​។ អាង​ត្រាំ​ស្រា​បៀរ​មាន​សណ្ឋាន​ដូចជា​ធុង​ផ្ទុក​ស្រា​បៀរ​មាន​វិជ្ជមាត្រ​ប្រមាណ ១,២​ម៉ែត្រ មាន​រ៉ូ​ប៊ីណេ ២ ដែល​អ្នក​ប្រើ​វា​អាច​បន្ថែម​ចូល​នូវ​ទឹករ៉ែ​ក្តៅ ឬ​ស្រា​បៀរ​ដែល​មាន​យីហោ Ninja សេ​វ៉ា​នេះ​មួយ​លើកៗ​មាន​រយៈ​៣០​នាទី លោក Jo Nakagawa អ្នកគ្រប់គ្រង​សណ្ឋាគារ​នេះ​ឲ្យដឹងថា ភ្ញៀវ​កិត្តិយស​ទាំងឡាយ​អាច​ភ្លក់​ស្រា​បៀរ​តាមចិត្ត​ចង់​អំឡុងពេល ៣០​នាទី​នោះ ។

អាង​ត្រាំ​ប៊ីយែ​រ នៅ​តំបន់​សម្រាក​កម្សាន្ត Hinotani Onsern Misugi ប្រទេស​ជប៉ុន​

​ស្រា​បៀរ​ដែល​គេ​ប្រើ​ដើម្បី​ត្រាំ​ងូត គឺជា​ប្រភេទ​ស្រា​បៀរ​ខ្មៅ មាន​កន្លែង​ផលិត​នៅ​នឹង​សណ្ឋាគារ​តែម្តង ហើយ​វា​អាច​ផលិត​បាន​ស្រា​បៀរ ៣០០.០០០​លីត្រ ក្នុង​១​ឆ្នាំ ។ តាម​ការឃោសនា​នោះ គេ​មាន​បទពិសោធន៍​ស្រា​បៀរ​នេះ ២០​ឆ្នាំ​មកហើយ​។​

​ដើម្បី​ត្រាំ​ស្រា​បៀរ ត្រូវបាន​គេ​លាយ​ជាមួយ​ទឹក​រ៉ែ ឲ្យ​រាវជាង​ស្រាបៀ​រជាង ២០០​ដង​ឯណោះ ហេតុ​នេះ​កម្រិត​អាល់កុល​របស់​វា​មាន​ពុំ​ដល់ ០,០៣% ផង ទោះ​យ៉ាងណា​សណ្ឋាគារ​បាន​ទូន្មាន កុំ​ឲ្យ​ក្មេង ស្ត្រី​មានគភ៌ និង​អ្នកមាន​អាឡែកហ្ស៊ី ចូល​មក​ទទួល​សេវា​នេះ​ឲ្យសោះ​។ តាម​អ្នកគ្រប់គ្រង​ដដែល​ឲ្យដឹងថា ពពួក CO2 ដ៏​តូចៗ​មិន​អាច​សំឡឹង​ឃើញ​ដោយ​ភ្នែក​នៅ​ក្នុង​អាង​ត្រាំ វា​ជួយ​កាត់បន្ថយ​ស្ត្រេ​ស ហើយ​រក្សា​សំណើម​ស្បែក​បាន​ល្អប្រសើរ​ណាស់​។ បច្ចុប្បន្ន​ដោយ​ទើប​ផលិត​រួច អាង​ត្រាំ​តែមួយ ទើប​សណ្ឋាគារ​បម្រើ​ប្តូរ​វេន​សម្រាប់​នារី ១​ថ្ងៃ និង​បុរស​១​ថ្ងៃ​។​

​តាម Asahi Shimbun សេវា​នេះ​នឹង​ត្រូវបាន​ពង្រីក ហើយ​ពុំ​ត្រឹម​សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ស្នាក់​នៅ​សណ្ឋាគារ​ប៉ុណ្ណោះ​ទេ ។ ទោះ​យ៉ាង​តម្លៃ​ត្រាំ​ស្រា​បៀ​រពុំ​ត្រូវបាន​ទម្លាយ​ចេញ​៕ លី​សា​

spot_img
×